តើអ្នកមានដឹង​ទេថា លោក Nelson Mandela ធ្លាប់ត្រូវ​បានគេធ្វើបាបយ៉ាង​ណា​ខ្លះទេ?

0
302

Nelson Mandela ត្រូវបានឃុំខ្លួនអស់រយ:ពេល ២៧ ឆ្នាំ ។ នៅពេលដែលគាត់រៀបដើរចេញពីកន្លែងឃុំខ្លួន គាត់បាននិយាយថា​ «នៅពេលដែល​ខ្ញុំដើរចេញ​ពីកន្លែងឃុំឃាំង​ឆ្ពោះ​ទៅរកសេរីភាព ប្រសិនបើខ្ញុំមិនបំភ្លេចនូវភាពជូរចត់និងកំហឹង​គុំគួន ខ្ញុំ​នឹង​ស្ថិត​នៅ​ក្នុងគុកជានិច្ច»
” As I walked out door toward the gate that would lead to my freedom, I knew if I didn’t leave bitterness and hatred behind, I’d still be in prison.”

គាត់ព្រមអភ័យទោស ដល់អ្នកយាមគុកដែលបាន:
1. អោយគាត់ជីករណ្តៅ រួចអោយគាត់ចូលគេងក្នុងរណ្តៅ ហើយនោមស្រោចពីលើគាត់
2. អ្នកដែលអោយគាត់ពាក់ខោជើងខ្លី អាវស្តើង នារដូវត្រជាក់
3. អ្នកដែលឈរមើលគាត់ងូតទឹកអត់ខោអាវ ក្នុងគោលបំណងសើចចំអកអោយគាត់
4.អ្នកដែលធ្វើទារុណកម្មគាត់ផ្សេងៗ

“ការឈឺចាប់ អាចធ្វើអោយយើងក្លាយជាមនុស្សមានកំហឹងគុំគួន ឬ ធ្វើអោយយើងក្លាយជាអរិយបុគ្គល, suffering can either embitter us or ennoble us”

លោក Nelson Mandela សម្រេចចិត្តជ្រើសយកជម្រើសចុងក្រោយ! មុនពេល​គាត់ត្រូវ​បាន​គេ​ឃុំឃាំង គាត់ជាមនុស្ស​ឆាប់ខឹង ប៉ុន្តែ​ក្រោយ​ឆ្លង​កាត់ ទារុណកម្ម ការធ្វើបាប​នៅ​ក្នុង​គុក​អស់​រយៈពេល ២៧ ឆ្នាំ គាត់​ក្លាយ​ជា​អរិយបុគ្គល បុគ្គលមាន​ចិត្ត​សណ្តោស និង​មេត្តា​ដ៏ធំធេង។

បកប្រែចេញពីសៀវភៅ ” The 5 AM Club” by Robin Sharma
អត្ថបទដោយ: ទឹកតែ