មកធ្វើការទៀងទាត់ គឺបានធ្វើអំពើល្អយ៉ាងច្រើនដែលអ្នកមិននឹកស្មានដល់?

0
1472

១. អ្នកបានសាងភាពស្ងប់សម្រាប់ផ្លូវចិត្តខ្លួនឯងៈ អ្នកមកធ្វើការលឿន ច្រើនតែមានអារម្មណ៍ល្អចំពោះខ្លួនឯង និងមិនខឹងឬស្តីបន្ទោសនឹងការស្ទះចរាចរណ៍ណាមួយ

២. ធ្វើអោយមិត្តរួមការងារមានភាពងាយស្រួល ព្រោះអ្នកធ្វើការងាររបស់អ្នកដោយមិនពឹងមិត្តរួមការងារធ្វើជំនួសអ្នកព្រោះតែអ្នកមកយឺត ឬឈប់ញឹកញាប់។

៣. ធ្វើអោយភ្ញៀវមានភាពងាយស្រួលព្រោះមកដល់ហាងក៏មានបុគ្គលិកលក់ចាំបម្រើនិងផ្តលសេវាកម្មផ្សេងៗដល់ពួកគាត់

៤. អ្នកធ្វើអោយផ្នែកគ្រប់គ្រងបុគ្គលិកមានអារម្មណ៍ធូរស្រាល ដោយមិនចាំបាច់តានតឹងនឹងទង្វើមកធ្វើការយឺត ឈប់ច្រើន ដែលនាំអោយរអាក់រអួលដល់ដំណើរការការងារ។

៥. អ្នកចូលរួមក្នុងការលើកស្ទួយកិត្តិសព្ទរបស់ក្រុមហ៊ុនដែលអ្នកកំពុងតែធ្វើការ។

៦. អ្នកជួយអោយប្រាក់ចំពេញរបស់ក្រុមហ៊ុនកើនឡើងៈ ការមកបំពេញការងាររៀងខ្លួនបានត្រឹមត្រូវ ធ្វើអោយកើនប្រសិទ្ធភាពការងារ ដែលនាំអោយកើនប្រាក់ចំណេញ។

៧. កំនើនប្រាក់បង់ពន្ធជូនរដ្ឋក៏បានកើនឡើង នៅពេលដែលប្រាក់ចំនេញរបស់ក្រុមហ៊ុនកើនឡើង។ អ្នកបានចូលរួមចំណែកយ៉ាងធំមួយក្នុងការជួយបង្កើនចំណូលពន្ធរបស់រដ្ឋសម្រាប់ចំណាយសាធារណៈរដ្ឋដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវារដ្ឋបាលសាធារណៈ ..។ល។

៨. អ្នកបាន​ធ្វើខ្លួនជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ

អត្ថបទដោយៈ ទឹកតែ