តើបុគ្គលិកផ្នែកបញ្ជាទិញគួរសុំ Commission ពីអ្នកលក់ដែរឬទេ?

0
3508
Image source: google

នៅ​ក្នុង​សង្គម​ដែល​អោយ​តម្លៃ​ទៅ​លើ​សំភារៈ​ខាង​ក្រៅ បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ស្រវា​ស្រទេញ​រិះ​រក​គ្រប់មធ្យោបាយ​ដើម្បី​បង្គើន​ប្រាក់ចំណូល​របស់ខ្លួន ដើម្បីរត់​អោយ​ទាន់​សំភារៈ​ដែល​គេ​ត្រូវ​ការ។ នៅ​ក្នុងនេះ​ផង​ដែរ​ អ្វីដែល​គេឃើញ​ជា​ញឹក​ញាប់​គឺ​ការ​ទារ​ Commission ដែល​បុគ្គលិក​ផ្នែកទិញ​​ទារ​ពី​អ្នក​លក់​ទំនិញ/សេវាកម្ម។ ឥឡូវ​នេះ សូម​មក​ពិចារណា​ទាំង​អស់គ្នា ថាតើ​បុគ្គលិក​ផ្នែក​បញ្ជា​ទិញ​គួរ​សុំ​ Commission ពីអ្នក​លក់​ដែរ​ឬទេ?

  1. ក្នុង​នាម​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយ អ្នក​បាន​ទទួល​ប្រាក់​បៀវត្សន៍​ក្នុង​ការ​បំពេញ​ការងា​រ​របស់​ខ្លួន។​ អ្នកមាន​កាតព្វ​កិច្ច​​ទិញ​ទំនិញ​/សេវាកម្ម ដែលគុណភាព​ល្អ​និង​មាន​តម្លៃ​ទាបជាង​ទីផ្សារ​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។ ហេតុដូចនេះ ហេតុអ្វី​បាន​ជា​អ្នក​ទៅ​ទារ​លុយ​ក្រៅ (Commission)​ ពី​អ្នក​លក់ទៅវិញ? ​ព្រោះ​វាជា​កាតព្វកិច្ច​របស់​អ្នក​។ អ្នក​មិន​អាច​និយាយ​ថា​ អ្នក​ខំ​នាំ​ម៉ូយ​មកជួយ​ទិញ​ក្រុមហ៊ុន​នេះ​/ក្រុមហ៊ុន​នោះ​បាន​ឡើយ។
  2. នៅពេល​ហាមាត់​សុំ​ Commission ពី​អ្នក​លក់ វា​ហាក់​ដូច​ជា​អ្នក​បាន​បើក​ស្បែក​មុខ​ដ៏​ល្អ​របស់​អ្នក រួច​បញ្ចេញ​មុខ​ចចក​របស់​អ្នក​អោយ​អ្នក​ដទៃបាន​ឃើញ។ ចាប់ពី​ថ្ងៃ​នេះ​ទៅ អ្នក​បាន​បាត់​តម្លៃ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​។ ថ្ងៃ​ណាមួយ​ដែល​អ្នក​ដើរ​ក្រៅហើយ​ជួប​ជាមួយ​អ្នក​លក់​ដែល​អោយCommission ទៅអ្នក អ្នកនឹង​គ្មាន​តម្លៃ​ សេចក្តី​ថ្លៃ​ថ្នូរ ភាព​គួ​រ​អោយគោរព​ចំពោះ​រូបគេ​ទៀត​ទេ។
  3. អ្នក​កំពុង​តែ​កេង​ចំណេញ​លើ​ក្រុមហ៊ុន​ដែល​ជា​ឆ្នាំ​ងបាយ​របស់​អ្នក​ ហាក់​ដូច​ជា​ចាក់​ទំលុះ​ឆ្នាំង​បាយ​របស់​ខ្លួន​ឯងជាបណ្តើរៗ។ ជា​ទូទៅ ចំពោះ​ហាង​ទំនិញ​ដែល​លក់​ជូន​អ្នក គេ​មិន​អាច​លក់ទំនិញ/សេវាកម្ម​ឲ្យអ្នក​នៅ​ក្នុង​តម្លៃ​ដែល​ទាប​ជាង​ទីផ្សារ​ឡើយ ពីព្រោះ​បើ​អោយ​ Commission រួម​នឹង​​តម្លៃ​ទាប​ទៀត​ មាន​ន័យ​ថា​ក្រុមហ៊ុន​នោះ​នឹង​ចំណេញ​បាន​តិច​តួច​បំផុត។ ហេតុនេះ វា​ជាក់ស្តែង​ណាស់ ដែល​ក្រុមហ៊ុន​របស់​អ្នក​នឹង​ត្រូវ​ចំណាយច្រើន​លើ​ការ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ ដែលជា​ការ​ខាតបង់​មួយសម្រាប់​ក្រុមហ៊ុន​ដែល​អ្នក​កំពុង​ធ្វើ​ការ​អោយ។

សេចក្តី​ថ្លៃ​ថ្នូរ ភាព​ជឿជាក់ ភាព​មាន​តម្លៃ​របស់​អ្នក បើ​បាត់​បង់​ហើយ មិន​ងា​យ​នឹង​ធ្វើ​ឲ្យត្រលប់​មកវិញ​ដោយងាយ​ឡើយ។ ចូរ​រក​ប្រាក់​កម្រៃ​ទៅ​តាម​សមត្ថភាព​និង​ភាព​ត្រឹមត្រូវ​ កុំ​ឃើញ​គេ​ទារ commission ក៏​ធ្វើតាម​គេ។

​ហេតុនេះ សូម​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​បញ្ជា​រ​ទិញ​ដ៏ល្អ!

អត្ថបទដោយ៖ Admin