តើអ្វីជាអំពើខុស​ឆ្គង ដែល​មនុស្ស​សម័យនេះ​បែរជាគិតថាឆ្លាត?

0
3904

ដោយសារ​តែ​មនុស្ស​ដែល​ចេះ​រកលុយបាន​ច្រើន មាន​ទ្រព្យ​សម្បត្តិច្រើន ត្រូវ​បាន​សង្គម​ខាង​ក្រៅអោយ​តំលៃ​ថាជាមនុស្ស​ឆ្លាត ពូកែ​រកស៊ី រហូត​ដល់អ្នក​ខ្លះ​បាន​ប្រើប្រាស់គ្រប់មធ្យោបាយ​ដើម្បី​អោយ​បាន​លុយ ហើយថែម​ទាំង​គិត​ថា​ខ្លួន​ជា​មនុស្ស​ឆ្លាត សូម្បីតែរបៀប​នៃ​ការ​រកលុយ​នោះ​គឺ​ខុស​ឆ្គង​។ ខាងក្រោម​នេះ ជា​អំពើដែល​គាត់គិត​ថា​ខ្លួន​គាត់ឆ្លាតក្នុង​ការ​រកលុយ និង បន្ថែម​ចំណូល​ដល់ខ្លួន​ឯង ៖

1. អំពើកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងការទារ commission; មនុស្សប្រភេទនេះ គាត់មានតួនាទីរកអ្នកផ្គត់ផ្គង់សំភារៈ ឬសេវាកម្មដល់ក្រុមហ៊ុនរបស់ខ្លួនដែលកំពុងធ្វើការ។ ពួកគេជាទូទៅ ទាមទារអោយអ្នកលក់សរសេរថ្លៃទំនិញលើសពីថ្លៃទំនិញពិតប្រាកដ រួចយកវិក័យប័ត្រនោះទៅជូនមេរបស់ខ្លួន។ ក្រោយពេលមេទូទាត់រួចរាល់ ពួកគេបានចំនេញលើថ្លៃទំនិញដែលដាក់លើសនោះ។ ឯខ្លះទៀត គាត់​ទារ​ប្រាក់កំរៃ​ពី​អ្នក​លក់​ផលិតផល​អោយ​គាត់ ដោយគាត់និយាយថា គាត់ខំ​រកម៉ូយ​អោយ​ ទាំង​តួនាទីរបស់គាត់ គឺ​ជា​អ្នក​បញ្ជាទិញ​របស់​ក្រុមហ៊ុនម្នាក់។

2. អំពើលួចរកស៊ីដូចក្រុមហ៊ុនរបស់ខ្លួន នៅពេលដែលខ្លួននៅជាបុគ្គលិករបស់ក្រុមហ៊ុននោះ។ មានបុគ្គលមួយចំនួន គាត់លួចរកស៊ីដូចក្រុមហ៊ុនរបស់គាត់ ហើយពេលមានភ្ញៀវណាចង់ទិញទំនិញ ឬសេវាកម្មពីក្រុមហ៊ុនរបស់ខ្លួន គាត់មិនណែនាំទំនិញរបស់ក្រុមហ៊ុនទេ តែគាត់ណែនាំអោយអតិថិជនទិញទំនិញរបស់ខ្លួនគេទៅវិញ។ គេយកម៉ោងរបស់ក្រុមហ៊ុនទៅរកស៊ីខ្លួនឯង ដណ្តើមអតិថិជនរបស់ក្រុមហ៊ុនខ្លួន តើអោយក្រុមហ៊ុននោះលូតលាស់ទៅមុខដោយវិធីណា?

៣. ការ​យកម៉ោង​ក្រុមហ៊ុនទៅរកស៊ីផ្ទាល់ខ្លួន ដូច​ជា​ការ​លក់ទំនិញ​តាម​ on line ឆ្លើយ​ឆ្លង​សារ​ជាមួយ​អតិថិជនរបស់ខ្លួន ដែល​មិនមែន​ជា​អតិថិជន​របស់​ក្រុមហ៊ុនដែល​ខ្លួន​ធ្វើ​ការ។

បើមាន​ភាពឆ្លាត តែ​គ្មានភាព​សុចរិត​នៅ​ក្នុង​ខ្លួន នោះ​អំពើទាំង​ឡាយ​ដែល​ប្រព្រឹត្ត គឺ​ជា​អំពើគ្មានតម្លៃ និង​តែង​តែ​បង្កការ​ឈឺចាប់ដល់អ្នក​ដទៃ។

អត្ថបទដោយ: Admin Rosmeanney