សាកល្បងសកម្មភាពទាំងនេះ ដើម្បីអោយពេលវេលានៅផ្ទះ ១៤ ថ្ងៃ Happy?

0
1967
Image source: Google

ដើម្បីកុំអោយនៅផ្ទះមានអារម្មណ៍អផ្សុក អ្នកអាចសាកល្បង សកម្មភាពទាំងនេះបាន៖

1. សមាធិអោយបានយ៉ាងតិច ១៥ នាទី ដើម្បីអោយចិត្តបានស្ងប់

2. រៀបចំបន្ទប់គេង ដែលពីមុនមកអ្នករវល់ មិនសូវបានសំអាត

3. ធ្វើសួនច្បារនៅរៀនហាលមុខផ្ទះ ឬលើដំបូល

4. ចំអិនអាហារដែលមានជីវជាតិ សម្រាប់ខ្លួនឯង និងគ្រួសារ

5. ទូរស័ព្ទទៅលេងឪពុកម្តាយ នៅស្រុកកំនើត

6. បង្កើតទំនាក់ទំនងឡើងវិញជាមួយមិត្តភ័ក្តនៅវិទ្យាល័យ ឬមហាវិទ្យាល័យឡើងវិញ ព្រោះពីមុនអ្នករវល់ជាប់ធ្វើការពីព្រឹក រហូតដល់យប់ មិនបានមានពេលជាមួយមិត្តភក្ត័ចាស់ៗ

7. ហាត់ប្រាណថែទាំសុខភាពអោយបាន ៣០ នាទី រាល់ថ្ងៃ

8. អានសៀវភៅ ពេលព្រឹក និងមុនគេង។ អានសៀវភៅត្រៀមចំនេះដឹង ពេលសាលាបើកវិញ។

9. អ្នកមានពេលនៅជាមួយកូនបានពេញលេញ អ្នកអាចបង្រៀនកូន ប្រលែងលេងជាមួយគាត់ អានសៀវភៅអោយគាត់ស្តាប់ បង្រៀនគាត់លេងវត្ថុផ្សេងៗ ។ កូនអ្នកមិននៅតូចរហូតឡើយ ប្រើពេលវេលាដែលមានជាមួយគាត់ប្រកបដោយក្តីរីករាយ។

Image source: Google

10. អ្នកអាចសរសេរអត្ថបទល្អ ចែករំលែកទៅអ្នកជុំវិញខ្លួន

11. អ្នកអាចប្រើពេល reflect ពីការងាររបស់អ្នកនាពេលកន្លងមក ថាអ្វីជាចំនុចល្អ អ្វីដែលត្រូវអភិវឌ្ឍន៍បន្ថែម

12. ធ្វើផែនការជីវិត ផែនការអាជីវកម្មថ្មី ឬផែនការធ្វើអោយអាជីវកម្មដែលអ្នកមានក្នុងពេលបច្ចុប្បន្នអោយកាន់តែប្រសើរ

13. ពេលវេលានេះ អ្នកអាចប្រើដើម្បីយល់ចិត្តប្រពន្ធ ឬប្តីរបស់អ្នកកាន់តែច្រើន តាមរយៈការជជែកពិភាក្សាគ្នា ការយល់ពីអារម្មណ៍គ្នាទៅវិញទៅមក និងការធ្វើយ៉ាងណាអោយទំនាក់ទំនងប្តីប្រពន្ធ កាន់តែប្រសើរជាងមុន

14. អ្នកអាចចុះឈ្មោះរៀនតាម Online ជាមួយ website ល្អៗ ហើយមិនគិតប្រាក់ដូចជា៖ Coursera Future Learn Edx

15. អ្នកអាចធ្វើកិច្ចការទាំងឡាយណា ដែលពីមុនមកអ្នកចង់ធ្វើ តែមិនមានពេលធ្វើ ។ ឥឡូវអ្នកមានពេលធ្វើហើយ ចូរចាប់ផ្តើម។ ដូចជារៀនភាសាថ្មី រៀនគូររូប រៀនចំអិនម្ហូប រៀនធ្វើនំ បង្អែម…. ។ល។

រយៈ ១៤ ថ្ងៃនេះនឹងកន្លងទៅយ៉ាងលឿន ជាជាងការមានអារម្មណ៍ថាស្ត្រេស យើងអាចធ្វើសកម្មភាពដែលនាំអោយមានការរីកចម្រើនដល់ខ្លួនឯង ពង្រឹងសម្ព័ន្ធភាពគ្រួសារ មានពេលវេលាជាមួយកូន និងពេលវេលារៀបចំផែនការជីវិត។

អត្ថបទដោយ ៖ ទឹកតែ