តើ​នារី​ដែល​ជិត​រៀប​ការត្រូវ​ត្រៀម​អ្វីខ្លះ​ដើម្បី​អោយ​ជីវិត​រៀប​ការ​មាន​សុភមង្គល

0
2429
Image source:​ Google

នារីគ្រប់រូបតែងតែទន្ទឹងរងចាំថ្ងៃពិសេសរបស់ខ្លួនមកដល់អោយបានឆាប់ៗ។ សុភាពនារីទាំងឡាយតែងតែគិតថា ថ្ងៃនោះគឺជាថ្ងៃបញ្ចប់ភាពនៅលីវរបស់ពួកគេ ហើយពួកគេតែងតែស្រមៃឃើញតែរូបភាពស្រស់បំព្រងក្រោយពេលរៀបអាពាហ៍ពិពាហ៍។ នារីដែលជិតរៀបការ អាច​ត្រៀមផ្លូវចិត្ត​ និង​ផ្លូវ​កាយ​ដូច​ខាង​ក្រោម៖

• ការរៀបការ គឺជាការចាប់ផ្តើមជីវិតថ្មីបែបមានគូរស្រករ មិនមែនជាការបញ្ចប់រឿងសោកសៅនៃគូរសង្សារឡើយ។

• អ្នកក្លាយជាប្រពន្ធរបស់គេហើយ អ្នកមិនអាចងក់ងរអោយគេលួងគ្រប់ពេលឡើយ។

• អ្នកមិនមានតែម្តាយមួយនិងឳពុកមួយដូចមុនទៀតឡើយ។ គ្រួសាររបស់អ្នកបានរីកធំជាងមុន។

• ត្រូវរៀនចុះសម្រុងជាមួយគ្រួសារខាងប្រុស។ សូមកុំភ្លេចថា អ្នកជាកូនប្រសារ រាល់កាយវិការរបស់អ្នកគឺស្ថិតនៅក្នុងក្រសែភ្នែកគ្រួសារធំមួយ។ សូមប្រកាន់ភ្ជាប់នូវការគោរពជានិច្ច។

• គ្រប់គ្រងថវិកាដោយការសន្សំ ឬវិនិយោគ អោយបានច្រើនជាងការចំណាយ។

• ជានារីដែលចូលរួមបង្កើតគោលដៅរួមគ្នាមួយរវាងអ្នកនិងស្វាមីរបស់អ្នក។ មានគោលដៅរួមគ្នាមួយ គឺជួយអោយទំនាក់ទំនងប្តីប្រពន្ធប្រសើរឡើង។

• ការថែរក្សាសុខភាព។ ក្រោយការរៀបការ អ្នកជៀសមិនផុតពីការរួមភេទ ដែលជាកត្តាមួយនាំអោយមានការឆ្លងជំងឹកាមរោគផ្សេងៗ។ អ្នកអាចចាក់ថ្នាំការពារជំងឺមហារីកមាត់ស្បូនមុនរៀបការ ពីព្រោះការចាក់ថ្នាំំមុនរៀបការមានប្រសិទ្ធភាពជាងចាក់ថ្នាំក្រោយពេលរៀបការ។ ការពិនិត្យសុខភាពជាទៀងទាត់ ការហាត់ប្រាណ គឺជាការចាំបាច់សម្រាប់គ្រួសារអ្នក។

• ត្រៀមខ្លួនក្នុងការពន្យាកំនើត ប្រសិនបើអ្នកមិនទាន់ចង់បានកូន ឬមិនទាន់មានសុខភាពល្អគ្រប់គ្រាន់ក្នុងការមានកូន។

ទោះជាអ្នកមានគ្រួសារហើយក៏ដោយ ក៏ត្រូវចាំថាអ្នកគឺមានក្តីសុបិន្តរបស់ខ្លួន ដែលអ្នកត្រូវសម្រេច។ កុំបោះបង់ចោលខ្លួនឯង បោះបង់ចោលក្តីសុបិន្តរបស់ខ្លួន ព្រោះការមានគូរស្រករជាចំនែកមួយ ហើយការសម្រេចគោលដៅនៃជីវិត គឺជាចំនែកដ៏ចាំបាច់មួយទៀតដែលធ្វើអោយជីវិតរបស់អ្នកមានន័យ មានក្តីសង្ឃឹម។

អត្ថបទដោយ : Old Woman