អនុវត្តតាមវិធីសាស្ត្រនេះ គ្មានទេពាក្យថាស្អប់ខ្លួនឯង?

0
562
Image source: google

តើអ្នកកំពុងតែមានអារម្មណ៍ស្អប់ខ្លួនឯងមែនទេ? ហើយហេតុអ្វីបានជាចិត្តស្អប់ខ្លួនឯងកើតឡើង?
ការស្អប់ខ្លួនឯងកើតឡើងនៅពលដែលយើងមិនអាចធ្វើបានតាមអ្វីដែលយើងបានសន្យាចំពោះខ្លួនឯងថា យើងនឹងធ្វើកិច្ចការនោះ។
ឧទាហរណ៍៖ កិច្ចការដែលយើងតាំងចិត្តថាធ្វើដូចជា៖
-ភ្ញាក់ពីព្រឹកព្រលឹម
-ហាត់ប្រាណ
-ញុំាអាហារពេលព្រឹកល្អៗ
-ឆាប់ចូលគេង
-ផ្តាច់បារី
-មិនហូបភេសជ្ជៈប៉ូវកម្លាំង
-មិនលេងហ្គេម មិនញៀននឹងល្បែងណាមួយ
-ធ្វើកិច្ចការសាលា
-ឈប់មើលរឿងភាគ
-ចូលចិត្តយំ
-ទៅរៀនឬទៅធ្វើការអោយទាន់ពេល

យើងបានដឹងថា កិច្ចការខាងលើសុទ្ធតែជាកិច្ចការល្អដែលយើងត្រូវធ្វើដើម្បីអោយយើងមានសុខភាពល្អ និងមានការរីកចម្រើន។ ប៉ុន្តែដោយជក់ធ្វើនូវរឿងណាមួយដូចជា លេងហ្គេម ឬមើលរឿងភាគ យើងក៏មិនបានធ្វើកិច្ចការដែលចាំបាច់ត្រូវធ្វើ។

ពេលដែលយើងមិនគោរពតាមសន្យាររបស់យើងដដែលៗ វាធ្វើអោយចិត្តដែលខាងនៅខាងក្នុងរបស់យើង (unconscious mind) អោយតម្លៃយើងថា យើងជាមនុស្សគ្មានតម្លៃទាល់តែសោះព្រោះតែក្បត់សន្យារនឹងខ្លួនឯងជានិច្ច។

ដោយហេតុនេះហើយ បានជាយើងតែងតែមានអារម្មណ៍ថា មិនចូលចិត្តខ្លួនឯង ស្អប់ខ្លួនឯង។ បន្តិច ម្តងៗ ការស្អប់ខ្លួនឯង ធ្វើអោយយើងក្លាយជាមានជំងឺបាក់ទឹកចិត្ត ជំងឺមិនចង់ទៅជួបនរណា ជំងឺចង់នៅតែម្នាក់ឯងជាដើម។

ធ្វើយ៉ាងណាកុំអោយយើងស្អប់ខ្លួនឯង?

ដើម្បីកុំអោយយើងស្អប់ខ្លួនឯង យើងអាចអនុវត្តនូវវិធិសាស្ត្រជាច្រើនដូចខាងក្រោម៖

-វិធីសាស្ត្រ ១០ នាទី សរសើរខ្លួនឯងៈ ជារៀងរាល់ពេលយប់មុនគេង សូមអ្នកនិយាយឬសរសេរនូវ១០ ចំនុច ដែលអ្នកធ្វើបានល្អនាថ្ងៃនេះ ដូចជា ជួយមិត្តរួមការងារ ញញឹមដាក់មនុស្សមិនស្គាល់គ្នា ចូលរួមវិភាគទាន កម្មវិធីសប្បុរសធម៌ ទៅធ្វើការមុនម៉ោង ជួយមិត្តរួមថ្នាក់ ជួយមនុស្សចាស់ឆ្លងថ្នល់ ។ល។

-គោរពតាមការសន្យារបស់ខ្លួន

-សូមធ្វើតាមសន្យារដែលខ្លួនបានដាក់ ដែលផ្តើមពីកិច្ចការតូចៗរហូតដល់កិច្ចការធំៗ ។

-ទំលាប់សើចអោយបាន ១០ នាទីរាល់ថ្ងៃ

-រៀងរាល់ព្រឹក បិទភ្នែក នឹងស្រម៉ៃមើលខ្លួនអ្នកក្លាយជាមនុស្សដែលអ្នកចង់ក្លាយជា។ ឧទាហរណ៍ ស្រម៉ៃឃើញអ្នកក្លាយជាវាលខ្មិនដ៏ពូកែម្នាក់ ក្លាយយុវជនឆ្នើម ក្លាយជាអ្នកលក់ដ៏ឆ្នើម ប្រធានផ្នែកដ៏អស្ចារ្យ….។ ពេលអ្នកស្រម៉ៃមើលឃើញរូបភាពអ្នកជាមនុស្សដ៏អស្ចារ្យម្នាក់ ចិត្តរបស់អ្នកនឹងព្យាយាមខិតខំធ្វើនូវភារកិច្ចដែលចាំបាច់ត្រូវធ្វើ ដើម្បីធ្វើអោយរូបភាពក្តីស្រម៉ៃក្លាយជាការពិត។

-សមាធិ១៥ នាទី រៀងរាល់ព្រឹក

-ពេលលំបាកចិត្ត កុំនៅតែឯង ព្យាយាមជួបនិយាយលេងជាមួយមិត្តភ័ក្ត ឬសុំជំនួយពីមនុស្សដែលស្គាល់គ្នា

-អភ័យទោសអោយខ្លួនឯងចំពោះកំហុសដែលធ្លាប់បានសាងៈ អតីតកាលមិនអាចកែប្រែបាន យើងត្រូវរៀនសូត្រពីកំហុស រួចចាប់ផ្តើមជីវិតសាជាថ្មី។ ​

អត្ថបទដោយៈ ទឹកតែ