អ្វីគួរធ្វើ ប្រសិនបើអ្នកធុញទ្រាំនឹងការងាររបស់អ្នក?

0
3646
source: google

តើគួរត្រូវធ្វើដូចម្តេច នៅពេលដែលអ្នកធុញទ្រាំនឹងការងាររបស់អ្នក? ខាងក្រោមនេះ គឺជាគំនិតមួយចំនួនអាច ជួយអ្នកឲ្យគេចផុតពីអារម្មណ៍ធុញថប់ក្នុងការសម្រេចចិត្តថាត្រូវធ្វើ ឬ មិនត្រូវធ្វើបន្ត។

  •  បើអ្នកមិនអាចផ្លាស់ប្តូរការងាររបស់អ្នកបាន គឺអ្នកត្រូវផ្លាស់ប្តូរខ្លួនរបស់អ្នក។ បញ្ឈប់រាល់ គំនិតអវិជ្ជមានដែលអ្នកមានចំពោះការងារ ហើយចាប់ផ្តើមប្តូរការគិតរបស់អ្នក។ សូម ព្យាយាមសំលឹងរកមើលនូវអ្វីដែលល្អដែលការងាររបស់អ្នកបានផ្តល់ឲ្យអ្នក។ ឧទាហរណ៍ ដូចជា ការងាររបស់អ្នកបានផ្តល់ប្រាក់កំរៃដល់អ្នកសម្រាប់ចិញ្ចឹមជីវិត,  ជួយឲ្យអ្នកបាន ជួបមនុស្សថ្មីៗ,បានបង្រៀនអ្នកពីអ្វីដែលអ្នកមិនបានចេះពីមុន, ផ្តល់នូវកិត្តិយសនិងការ រាប់អានពីមនុស្សនៅជុំវិញ​។ល។ ពេលត្រលប់ទៅផ្ទះវិញ សរសេរលើក្រដាសឬកំណត់ ហេតុរបស់អ្នកថា អ្នកស្រលាញ់ការងាររបស់អ្នកណាស់, ការងារខ្ញុំពិតជាល្អណាស់, ខ្ញុំនឹង ធ្វើការងាររបស់ខ្ញុំឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។​ នៅពេលដែលអ្នកបានធ្វើដូច ច្នេះជាប្រចាំ នោះនឹងនាំឲ្យអ្នកអាចមើលឃើញពីចំនុចល្អៗរបស់ការងារអ្នក ហេតុនេះវា នឹងផ្លាស់ប្តូរការគិតរបស់អ្នក ហើយជួយឲ្យអ្នកមានភាពរីករាយជាមួយនឹងការងារ និង មិត្តរួមការងារ។
  •  ប្រសិនបើអ្នកមិនអាចរកឃើញនូវចំនុចល្អៗ ពីការងារដែលអ្នកកំពុងធ្វើបានផ្តល់ឲ្យអ្នក នោះ ប្រហែលជាដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរ។ តើអ្វីដែលអ្នកចូលចិត្តធ្វើ ហើយធ្វើ យ៉ាងណាអាចរកចំណូលពីការងារនោះ? ឬក៏អ្នកអាចខិតខំសន្សំលុយឲ្យបានច្រើនដោយ ជួយឲ្យអ្នកលែងខ្វល់ពីការខ្វះលុយចាយ ហើយពេលនោះហើយដែលអ្នកអាចមានពេល វេលា និង ថវិកាធ្វើនូវអ្វីដែលអ្នកចូលចិត្តធ្វើ។ ឧទាហរណ៍ដូចជាៈ អ្នកចូលចិត្តសរសេរ អត្ថបទលើកទឹកចិត្តអ្នកដទៃ រួចចែករំលែកអត្ថបទទាំងនោះឲ្យទៅអ្នកដទៃដោយមិនគិត កំរៃ ឬ ក៏អ្នកជាគ្រូពេទ្យដែលចូលចិត្តព្យាបាលអ្នកជំងឺក្រីក្រីនៅក្នុងតំបន់របស់អ្នក ឬ ក៏នៅ ប្រទេសក្រៅដោយមិនយកប្រាក់។
    • មធ្យោបាយដែលល្អបំផុតដើម្បីឲ្យដឹងថាអ្នកចូលចិត្តធ្វើអ្វីនោះគឺ អ្នកត្រូវសួរទៅខ្លួន ឯងថា «តើខ្ញុំនឹងធ្វើអ្វី សូម្បីតែខ្ញុំមិនបានទទួលប្រាក់កំរៃពីការធ្វើនោះ?» ។ សូមចងចាំនៅរឿងដ៏គួរឲ្យអស់សំណើចមួយគឺ ការធ្វើអ្វីដដែលៗ ហើយ រំពឹងថានឹងទទួលបានលទ្ធផលផ្សេងពីមុន! អ្នកត្រូវការភាពក្លាហានដើម្បីធ្វើឲ្យ មានការផ្លាស់ប្តូរ ហើយវានឹងផ្តល់មកវិញនូវលទ្ធផលជាទីគាប់ចិត្ត។

ដកស្រង់ចេញពីសៀវភៅៈ If it is to be it’s up to me.