តើអ្នកធ្លាប់ប្រើ លេស ៤ យ៉ាងនេះដែរឬទេ ពេលធ្វើការមិនបានសម្រេច?

0
2208

មនុស្សម្នាក់ៗតែងតែមានសុបិន្តរបស់ខ្លួន។ ដើម្បីសម្រេចក្តីសុបិន្ត យើងត្រូវខិតខំប្រឹងប្រែងគ្រប់សកម្មភាព ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនប្រឹងបានបន្តិច ក៏ឈប់ ហើយគាត់រកលេសមកប្រើដើម្បីបោកខ្លួនឯង និងដើម្បីកុំឲ្យត្រូវគេស្តីបន្ទោស។ ការប្រើលេសញឹកញាប់ វានឹងក្លាយទៅជាទំលាប់ ហើយទំលាប់នេះនឹងមិននាំឲ្យយើងជោគជ័យនៅក្នុងជីវិតឡើយ។

គេចែកការយកលេសនេះជា ៤ ប្រភេទ៖

១. ដោះសារដោយប្រើ «លេសសុខភាព»
ឧ. សុខភាពរបស់ខ្ញុំមិនល្អដូចគេ ។

២. ដោះសារដោយនិយាយពី «ប្រាជ្ញាមិនល្អ»
ឧ. ខួរក្បាលរបស់ខ្ញុំមិនឆ្លាត មិនរហ័សដូចអ្នកដទៃ។

៣. ដោះសារដោយនិយាយពី «អាយុ»
ឧ. ខ្ញុំក្មេងណាស់សម្រាប់ធ្វើការងារនេះ ការងារនោះ ឬខ្ញុំចាស់ជ្រុលហើយដើម្បីធ្វើការងារនេះ។

៤. ដោះសារដោយនិយាយពី «សំណាង»
ឧ.អ្នកដទៃមានសំណាងជាងខ្ញុំ / ខ្ញុំបរាជ័យ ដោយសារខ្ញុំមានសំណាងមិនល្អ ។ល។

តើអ្នកមានដែលធ្លាប់ប្រើលេសទាំង ៤ នេះដែរឬទេ? បើអ្នកបានប្រើ នោះវានឹងនាំអោយអ្នកចាកឆ្ងាយពីសុបិន្តដែល​អ្នក​ចង់អោយក្លាយជា​ការពិត​។

ប្រែសម្រួលដោយ៖ Admin Rosmeanney
ប្រភព៖ ដកស្រង់ចេញពីសៀវភៅ “ The Magic of Thinking Big”