ម្តាយ ឬ​ ទូរស័ព្ទ?

0
1308
Google Image

តើ​ទូរស័ព្ទ និង ម្តាយ​របស់​អ្នកមួយណា​សំខាន់ជាង?

ក្មេង​ប្រុស​កំលោះម្នាក់​បាន​ឃើញ​ទូរស័ព្ទ​របស់ខ្លួនបែក​អេក្រង់ ដោយ​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ធ្វើ​បែក ក្មេង​ប្រុស​នោះ​ក៏​ស្រែក​គំហក​ទៅ​ម្តាយ​របស់ខ្លួនដែល​នៅ​ក្បែរ​នោះ។ ម្តាយ​មិន​ដឹង​រឿង​ ក៏​បាន​ត្រឹម​តែ​យំ ដោយសារ​កូន​បង្កើត​របស់​ខ្លួនសំឡុត​ចង់​ស៊ី​សាច់​ហុត​ឈាម​របស់គាត់។

បរិយាកាស​នៅ​ក្នុង​គ្រួ​សារ​ក្លាយជា​អាប់អួរ។ ឳពុក​របស់ក្មេង​ប្រុស​ បាន​ត្រឹម​តែ​នៅ​ស្ងៀម​មិន​តបតទៅ​ហ្នឹង​កំហឹង​របស់​កូន​ឡើយ ដោយសារ​កូន​គាត់​ពេញ​កំលោះហើយ គាត់​មិន​ចង់​អោយ​កូន​ខ្មាស់គេ។

ទូរស័ព្ទ​បែ​កក​អេក្រង់​ គឺ​មិន​ដឹង​ថា​អ្នក​ណា​ធ្វើ​បែក​អោយប្រាកដ​ តែ​កូន​​ប្រុស​នោះ​សំឡុត​ម្តាយរបស់ខ្លួន​ ដោយ​ខ្លួង​គេផ្ទាល់។ តើ​ក្មេង​ប្រុស​នោះ​ស្រលាញ់ទូរស័ព្ទជាងម្តាយ​របស់​ខ្លួន​មែន​ឬទេ?

ទូរស័ព្ទបែក​ អាចជួសជុល ឬ​ទិញ​ថ្មីបាន។ តែ​ម្តាយ​របស់​កូន​ប្រុស​នោះ បើ​បាត់​បង់​ហើយ គឺ​គ្មាន​ថ្ងៃ​រក​ម្តាយនេះ​ម្តង​ទៀត​បាន​ឡើយ។

យុវវ័យ​ទាំង​ឡាយ គួរ​រៀន​ស្រលាញ់​ព្រះ​រស់​ជាជាង​របស់​ខាង​ក្រៅ​ខ្លួន។ គួរ​រៀនទប់កំហឹង អោយ​តម្លៃ​លើ​មនុស្ស​ដែល​ស្រលាញ់​ខ្លួន ទើប​ការ​រស់នៅ​គ្មាន​ពាក្យស្តាយ​ក្រោយ​ពេល​ចាស់ទៅ។