តើសេចក្តីស្រលាញ់មានន័យយ៉ាងដូម្តេចចំពោះខ្ញុំ?

0
2506

នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​វ័យ​ជំទង់ ខ្ញុំ់​មិន​យល់​​ថាអ្វី​ទៅ​ជា​សេចក្តី​ស្រលាញ់។ រហូត​ដល់ពេល​ខ្ញុំ​បានជួប​ជា​មួយ​ប្តីរបស់​ខ្ញុំ ទើប​ខ្ញុំ​ដឹង​ថា​សេចក្តី​ស្រលាញ់​មាន​ន័យ​យ៉ាង​ដូម្តេច។

សេចក្តី​ស្រលាញ់​មាន​ន័យ​ថា​ ខ្ញុំ​ចង់​ឃើញ​ប្តី​របស់​ខ្ញុំ​ញញឺម សប្បាយ​ចិត្ត សុខ​ភាព​ល្អ និង​ឃើញ​គាត់​សម្រេច​នូវ​គោល​ដៅ​ជីវិត​របស់​គាត់។

ប្តី​របស់ខ្ញុំ​បានបង្ហាញ​អោយ​ខ្ញុំ​ឃើញ​ថា​ ការ​ទទួល​បាន​សេចក្តី​ស្រលាញ់ពី​ស្វាមី​មាន​លក្ខណៈបែប​ណា។ ប្តី​របស់​ខ្ញុំ​គាត់ផ្តល់​នូវ​ការ​អោប​ដ៏​កក់​ក្តៅ​ជា​រៀង​រាល់​រាត្រី។ គាត់​ការ​ពារ​ខ្ញុំ​គ្រប់ពេលវេលា​ដែល​គាត់​នៅ​ក្បែរ​ខ្ញុំ។ ប្តី​របស់​ខ្ញុំ​មិន​ដែល​ចង់​បាន​ ឬ​ទាម​ទារ​អ្វី​ពី​រូប​ខ្ញុំ​ឡើយ។ គាត់​គ្រាន់​តែ​ចង់​ឃើញ​ខ្ញុំ​បានល្អ​ និង​ប្រសើរ​ឡើង​ពី​មួ​យ​ថ្ងៃ​ទៅ​មួយថ្ងៃ។ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ដ៏​កក់​ក្តៅ​ជានិច្ច។ ​សេចក្តី​ស្រលាញ់​ដ៏ពិត​ប្រាកដនិង​ការ​ការ​ពារ​ដ៏​ពេញ​លេញរបស់គាត់​ បាន​ធ្វើ​អោយខ្ញុំ​មាន​ថ្ងៃ​ល្អ​រៀង​រាល់​ថ្ងៃ។

សេចក្តីស្រលាញ់​របស់​ប្តី​ខ្ញុំ បាន​ធ្វើ​អោយ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​រឹង​មាំ ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្នេហាពិត​ គឺ​ពិ​ត​ជា​មាន​នៅ​លើ​លោក​នេះ។ ខ្ញុំ​ស្រលាញ់​ប្តី​របស់​ខ្ញុំ​ណាស់ ហើយ​សូម​អរគុណ​គាត់​ដែល​បាន​មក​រួម​ចំណែក​នៅក្នុង​ជីវិត​របស់​ខ្ញុំ។ ជីវិត​នេះ​ស្រស់​បំព្រង​ដោយ​សារ​មាន​បង។

Article by: Mother Sathapana