Nelson Mandela ត្រូវបានឃុំខ្លួនអស់រយ:ពេល ២៧ ឆ្នាំ ។ នៅពេលដែលគាត់រៀបដើរចេញពីកន្លែងឃុំខ្លួន គាត់បាននិយាយថា «នៅពេលដែលខ្ញុំដើរចេញពីកន្លែងឃុំឃាំងឆ្ពោះទៅរកសេរីភាព ប្រសិនបើខ្ញុំមិនបំភ្លេចនូវភាពជូរចត់និងកំហឹងគុំគួន ខ្ញុំនឹងស្ថិតនៅក្នុងគុកជានិច្ច»
” As I walked out door toward the gate that would lead to my freedom, I knew if I didn’t leave bitterness and hatred behind, I’d still be in prison.”
គាត់ព្រមអភ័យទោស ដល់អ្នកយាមគុកដែលបាន:
1. អោយគាត់ជីករណ្តៅ រួចអោយគាត់ចូលគេងក្នុងរណ្តៅ ហើយនោមស្រោចពីលើគាត់
2. អ្នកដែលអោយគាត់ពាក់ខោជើងខ្លី អាវស្តើង នារដូវត្រជាក់
3. អ្នកដែលឈរមើលគាត់ងូតទឹកអត់ខោអាវ ក្នុងគោលបំណងសើចចំអកអោយគាត់
4.អ្នកដែលធ្វើទារុណកម្មគាត់ផ្សេងៗ
“ការឈឺចាប់ អាចធ្វើអោយយើងក្លាយជាមនុស្សមានកំហឹងគុំគួន ឬ ធ្វើអោយយើងក្លាយជាអរិយបុគ្គល, suffering can either embitter us or ennoble us”
លោក Nelson Mandela សម្រេចចិត្តជ្រើសយកជម្រើសចុងក្រោយ! មុនពេលគាត់ត្រូវបានគេឃុំឃាំង គាត់ជាមនុស្សឆាប់ខឹង ប៉ុន្តែក្រោយឆ្លងកាត់ ទារុណកម្ម ការធ្វើបាបនៅក្នុងគុកអស់រយៈពេល ២៧ ឆ្នាំ គាត់ក្លាយជាអរិយបុគ្គល បុគ្គលមានចិត្តសណ្តោស និងមេត្តាដ៏ធំធេង។
បកប្រែចេញពីសៀវភៅ ” The 5 AM Club” by Robin Sharma
អត្ថបទដោយ: ទឹកតែ