ផ្ទះ កោះកុង ភោជនីយដ្ឋាន​ដែល​គួរតែសាកល្បងនៅកោះកុង

ភោជនីយដ្ឋាន​ដែល​គួរតែសាកល្បងនៅកោះកុង

គ្មាន​ការ​ប្រកាស​ដើម្បី​បង្ហាញ

រឿង មហិទ្ធិឫទ្ធិនៃការងារចំពោះមុខ

0
ដារី ជានារីក្រីក្រម្នាក់មានក្តីស្រមៃ​ចង់ក្លាយ​ជា​អ្នកមានជីវភាពធូរធារ​ ប៉ុន្តែ​ការងារ​របស់គាត់បច្ចុប្បន្ន គឺនៅ​ផ្ទះ ទទួលលាងចានអោយគេពេល​មាន​បុណ្យ​ទានផ្សេងៗ និង​ដាំបន្លែហូប​តិចតួច។ គាត់​អង្គុយ​គិត​ម្នាក់ឯងថា «តើខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយបានចំណូល​ច្រើន បើ​មួយ​ថ្ងៃៗខ្ញុំរកចំណូល​មិនបាន១ម៉ឺនរៀលផង?» ក្រោយ​និយាយរួច នារីនោះ​មាន​ទឹកមុខ​ស្រពាត់ស្រពោន និង​ដកដង្ហើម​វែងៗជា​ច្រើន​ដង។ នៅថ្ងៃបន្ទាប់ នៅក្នុងពិធីរៀប​ការ​មួយ មេចុងភៅការបានហៅ​គាត់មកជួយ​លាង​ចាន។ «ដារី ហេតុអ្វី​ក្មួយ​អង្គុយលាង​ចាន​ ដោយទឹកមុខ​ស្រងូត​ស្រងាត់ម្ល៉េះ​ក្មួយ» អ៊ុំស្រី​មេចុងភៅ​សួរទៅកាន់ដារី។ «ខ្ញុំពិបាកចិត្តអ៊ុំ ដោយសារ​ចង់មាន​ជីវភាព​ធូរធារ ប៉ុន្តែ​មាន​មុខរបរ​តូច​តាច និង​ចំណូល​តិច​អ៊ុំ។» ដារី ឆ្លើយ​តប​ទៅ​កាន់​អ៊ុំ​ស្រីទាំង​ទឹកមុខ​ស្រពោន។ «ដារី ក្មួយ​ត្រូវ​ដឹង​ថា ពេល​យើង​ចង់ធ្វើ​អ្វីមួយ...