តើ​អ្នក​ចាត់ចែង​ថវិកា​តាម​បែប​ A ឬ B?

0
3621

អ្នក​ណា​ខ្លះ​ធ្វើ​ការ​យូរ​ហើយអត់សល់​លុយ? អ្នក​ណាខ្លះ​ពេល​មាន​ជំងឺ​ឬ​មាន​រឿង​បន្ទាន់ ​មិន​មាន​លុយចំណាយ​ ហើយ​រត់​ទៅ​ខ្ចី​លុយ​គេ​? បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នេះ សូមមើល​របៀប​នៃ​ការ​​ចាត់ចែង​ប្រាក់ចំណូល​របស់​អ្នកថា​តើ​ តាម​បែប​ A ឬ តាម​បែប​ B?

បែប​ A

ជាទូទៅ មនុស្ស​ចំនួន ៩៤.៧% ពេល​ទទួល​បាន​ប្រាក់​ចំណូលឬ​ប្រាក់​ខែ តែងតែ​ចំណាយលើ​តម្រូវការជាមូលដ្ឋាន​របស់ខ្លួនឬ​​ប្រចាំ​គ្រួសារ បន្ទាប់មក​យក​ទៅ​បណ្តាក់ទុន​ដូចជាចំណាយលើការរៀន​សូត្រ ហើយ​សល់​លុយ​ប៉ុន្មាន​បាន​សន្សំ។

នៅ​ពេល​​ធ្វើ​បែប​នេះ ក្នុង​មួ​យខែ​មួយ​ខែ​ ប្រភេទA​មិនសល់លុយច្រើន​ដើម្បី​សន្សំ​នោះទេ ពីព្រោះ​អ្នក​ចាយ​អស់​ហើយទើប​សន្សំ។

បែប B

មនុស្ស​ចំនួន​ ៥.៣% ប៉ុណ្ណោះ​ ដែល​ចាត់​ចែង​លុយ​តាម​ប្រភេទ​ B ។ ​ប្រភេទ B​ នេះ  បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ចំណូល​ភ្លាម គេ​ដក​យក​ទៅ​សន្សំ​ជា​មុន​សិន។ ក្រោយ​មក​គេ​យកទៅ​ដាក់បណ្តាក់ទុន​ផ្សេង​ៗដើម្បី​បង្កើន​ប្រាក់ចំណូលបន្ថែមទៀត។ ជា​ចុង​ក្រោយ សល់​លុយ​ប៉ុន្មាន ទើប​គេ​​ចំណាយ​លើ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

សរុប​មក អ្នក​អាច​បែង​ចែកប្រាក់ចំណូលដូចខាង​ក្រោម៖

​៥០%​ នៃ​ប្រាក់​ចំណូល ​សម្រាប់ការ​រស់នៅ អាហារប្រចាំ​ថ្ងៃ ជួល​ផ្ទះ

៣០% នៃ​ប្រាក់​ចំណូល លើ​ការ​បណ្តាក់​ទុន​ឬ​អភិវឌ្ឍន៍​ខ្លួន ដំណើរ​កំសាន្ត​ ការរៀន​សូត្រ

២០% នៃ​ប្រាក់​ចំណូល សន្សំ​ទុក (បើ​អ្នក​អាច​សន្សំ​ទុក​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ)

អញ្ចឹង​ តើ​អ្នក​គួ​រ​ប្តូរ​របៀប​ចាត់ចែង​ប្រាក់​ចំណូលពី A ទៅ B ឬ ពី B ទៅ A?

ប្រភពបែង​ចែក​ប្រាក់ចំណូល៖ ពីបរទេស

អត្ថបទដោយ៖ Admin