វិធីសាស្ត្រផ្តល់រង្វាន់ (Reward) ដល់បុគ្គលិក ដោយមិនចំណាយច្រើន?

0
3188
source: Google

នៅពេលខ្លះ អ្នកត្រូវផ្តល់រង្វាន់បន្ថែមដល់បុគ្គលិកឆ្នើមរបស់អ្នក ដែលត្រូវច្រើនជាងការនិយាយពាក្យថា អរគុណ។ ការផ្តល់រង្វាន់ មិនមែនសុទ្ធតែថ្លៃនោះទេ។ ខាងក្រោមនេះ ជាការផ្តល់រង្វាន់ ដែលអ្នកអាចអនុវត្តបាន៖

1.អ្នកគួរជ្រើសរើសអំណោយដែលក្រុមហ៊ុនអាចផ្តល់អោយ ហើយបុគ្គលិករបស់អ្នកពេញចិត្ត។ អ្នកត្រូវប្រើពេលគិតបន្តិច ចំពោះការជ្រើសរើសអំណោយ។

2.អ្នកអាចផ្តល់អំណោយដូចជា
•កែវកាហ្វេមានឡូហ្គោក្រុមហ៊ុន
•កាមេរ៉ា
•អាវយឺត
•កាបូបសម្រាប់ទៅហាត់ប្រាណ
•ស្បែកជើង
•ឬឆ្នៃទៅតាមបរិយាកាស ឬបរិបទរបស់ក្រុមហ៊ុនអ្នក។ ឧទាហរណ៍ បើអ្នកលក់ថ្នាំពេទ្យ អ្នកអាចជូន ឧបករណ៍វាស់កំដៅ មានឡូហ្គោ ក្រុមហ៊ុនជាដើម។

3.អ្នកអាចគិតពីអ្វីផ្សេងដែលបុគ្គលិករបស់អ្នកចង់បានដូចជា
•បរិភោគអាហារពេលល្ងាចជាមួយអ្នក
•ទៅហាត់ប្រាណជាមួយអ្នក ។ល។

ដកស្រង់ចេញពីសៀវភៅ «HR from the Heart Inspiring»
បកប្រែដោយ : Admin Rosmeanney