តើអ្នកស្រលាញ់និងអោយតម្លៃខ្លួនឯងពិតមែនទេ? តើអ្នកមានចំនុចសាមញ្ញទាំងនេះហើយឬនៅ?
១. អ្នកចូលគេងបានគ្រប់ ៨ ម៉ោង
២. អ្នកភ្ញាក់ពីគេង ងូតទឹក ដុសសំអាតខ្លួនប្រាណ និងសំអាតធ្មេញបានយ៉ាងល្អ
៣. អ្នកស្លៀកពាក់សំលៀកសំពាក់បានយ៉ាងសមរម្យ និងមានសណ្តាប់ធ្នាប់
៤. ធ្វើដំណើរទៅបំពេញការងារបានយ៉ាងទាន់ពេលវេលា
៥. អ្នកបានញ៉ាំអាហារពេលព្រឹក
៦. អ្នកញ៉ាំអាហារពេលថ្ងៃ និងពេលល្ងាច
៧. យប់ឡើងមុនចូលគេង អ្នកងូតទឹក សំអាតខ្លួន និងដុសធ្មេញ
៨. អ្នកសំអាតកន្លែងគេង និងផ្ទះអ្នករស់នៅអោយមានអនាម័យ
៩. អ្នកមិនងប់ងល់នឹងរឿងអ្វីមួយ ដែលធ្វើអោយបំផ្លាញសុខភាពរបស់អ្នក ដូចជា លេងហ្គេម មើលរឿង ផឹកគ្រឿងស្រវឹង ផឹកភេសជ្ជៈប៉ូកំលាំង…
១០. អ្នកបានហាត់ប្រាណជាទៀងទាត់
១១. អ្នកបានរក្សាឥរិយាបថ អោយស្ថិតនៅក្នុងសីល៥ជាប្រចាំ
អត្ថបទដោយ: Admin Rosmeanney