តើអ្នកដែលធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកគឺដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ និងគួរឲ្យធន់ទ្រាំដែរឬទេ? នៅពេលខ្លះ អ្នកអាចគិតថាការងាររបស់អ្នកមិនមានតម្លៃ ហើយជាលទ្ធផលវាអាចធ្វើឲ្យអ្នកបាត់បង់នៅថាមភាពសម្រាប់ជីវិត ហើយមិនមែនតែលើការងារមួយមុខប៉ុណ្ណោះទេ គឺអាចទាំងជីវិតជាទូទៅទាំងមូលតែម្តង។ ខាងក្រោមនេះ គឺជាគំនិតមួយចំនួនដែលអ្នកអាចអនុវត្តជៀសពីភាពដដែលៗ៖
អ្នកគួរចងចាំថាគ្រប់យ៉ាងទាំងអស់ដូចជា ៖ ការងារ អាពាហ៍ពិពាហ៍ ទំនាក់ទំនង និង សូម្បីតែការងារបន្ទាប់បន្សំដទៃទៀត ទោះបីជាការងារទាំងនោះវាគួរឲ្យចាប់អារម្មណ៍ និង រំភើបចិត្តយ៉ាងណានៅពេលដំបូងក៏ដោយ ក៏អាចធ្វើឲ្យអ្នកធន់ទ្រាំនៅថ្ងៃណាមួយជាមិនខាន។ អ្នកត្រូវតែរក្សានូវថាមពល និង ឥរិយាបថវិជ្ជមានចំពោះអ្វីគ្រប់យ៉ាង។ ការអភិវឌ្ឍន៍ខ្លួនឯង ការអានសៀវភៅ និងការលើកទឹកចិត្តខ្លួនឯង អាចជួយឲ្យអ្នករក្សាបាននូវភាពស្រស់ស្រាយ និងជីវិតដ៏រំភើបជារៀងរាល់ថ្ងៃ។
សូមចងចាំនៅក្នុងចិត្តរបស់អ្នកថា អ្នកត្រូវតែមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាមានភាពខុសប្លែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ឧទាហរណ៍ៈ សាកល្បងបើកបរលើផ្លូវថ្មីនៅពេលទៅនិងត្រលប់មកពីធ្វើការវិញ, សាកល្បងប្តូរមូដសក់, ប្តូរភោជនីយដ្ឋាន, ផ្លាស់ប្តូរនិងបង្វិលជុំនូវកិច្ចការជាទំលាប់នៅកន្លែង ធ្វើការនិងនៅផ្ទះ, ជួបជុំគ្នា និង បង្កើតមិត្តភាពប្រកបដោយភាពរីករាយជាមួយនឹងមនុស្សនានា។ កំរិតនូវសកម្មភាពដដែលៗរបស់អ្នក ដោយធ្វើការផ្លាស់ប្តូរមួយចំនួន។ ការកសាងភាពរីករាយនិងថាមពលជារៀងរាល់ថ្ងៃ ជួយអ្នកក្នុងការរក្សានូវភាពខ្លាំងនៅក្នុងការអនុវត្តការងារនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។
មិនមានមនុស្សនោះទេ ប្រសិនបើគ្មានអនាគត។ មនុស្សគ្រប់រូបមាននូវអនាគតមួយ ហើយទោះបីជាគោលបំណងទៅអនាគតនោះ ធំ ឬ តូច វានឹងអាស្រ័យលើអ្នកតែម្នាក់គត់។ វាគ្មាននូវចំនែកតូចទេ គឺមានតែអ្នកសម្តែងដែលតូច។ សូមធ្វើការសុបិន្តដែលមានទំហំធំ និង ធ្វើការងារគ្រប់យ៉ាងជារៀងរាល់ថ្ងៃដើម្បីសម្រេចសុបិន្តនោះឲ្យបាន ដោយមួយជំហានម្តង មួយជំហានម្តង។
មើលនូវ«រូបភាពដ៏ធំ»របស់អ្នកដែលមាននៅក្នុងខ្លួនរបស់អ្នក។ មើលនូវជីវិតរបស់អ្នក និង អាជីព ឬក៏ការរកស៊ី នៅក្នុងការទាក់ទងជាមួយនឹងវត្ថុទាំងមូល។ ទោះបីជាអ្នកដទៃនិយាយឬធ្វើយ៉ាងណាដ៏ដោយ សូមចងចាំថាមានតែរូបអ្នកប៉ុណ្ណោះ ដែលកំណត់នូវព្រំដែនលើខ្លួនរបស់អ្នក។ អ្នកត្រូវតែប្រកាន់ជំហរលើអ្វីដែលអ្នកធ្វើ និងគោលដៅរបស់អ្នក។ ដូចច្នេះ ធ្វើអ្វីដែលធ្វើឲ្យអ្នករំភើប។ សូមចាក់សោរនូវភាពធន់ទ្រាំរបស់អ្នក ហើយយកវាទៅដាក់នៅក្នុងឃ្លាំង។ សូមសម្រេចឲ្យបាននូវសុបិន្តដ៏ធំបំផុតរបស់អ្នក។
ជាចុងបញ្ចប់ សូមបន្តអភិវឌ្ឍន៍សមត្ថភាពរបស់អ្នក រហូតដល់ពេលមួយ អ្នកនឹងឃើញថា ខ្លួនរបស់អ្នក ការងារ ឬការរកស៊ីរបស់អ្នកនិងអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើ ត្រូវបានមើលឃើញដោយបុគ្គលដ៏សំខាន់ៗនៅក្នុងជីវិតរបស់អ្នកដូចជាៈ សមាជិកនៅក្នុងគ្រួសារ អ្នកជំនួយការអាជីវកម្ម មិត្តភក្តិជិតស្និទ្ធិ និង សហគមន៍របស់អ្នក។ ការមើលឃើញនេះ នឹងជួយឲ្យអ្នកបានដឹងថា ជីវិតរបស់អ្នកពិតជាមានសារៈសំខាន់ ហើយអ្នកបានបង្កើតនូវភាពខុសប្លែកគ្នាវិជ្ជមាននៅក្នុងផ្លូវជាច្រើន។
«ថែររក្សានូវថាមភាពរបស់អ្នកសម្រាប់ជីវិត ហើយជីវិតនឹងរក្សាថាមភាពសម្រាប់អ្នក។
«ប្រសិនបើអ្នកមិនបានធ្វើវា អ្នកនឹងមិនដឹងថាមានអ្វីដែលអាចកើតឡើង ប្រសិនបើអ្នកបានធ្វើវា»
ដកស្រងចេញពីសៀវភៅ «If It Is To Be, It’s Up To Me»
បកប្រែដោយៈ Admin Rosmeanney