មានការងារធ្វើ គឺជារឿងចាំបាច់ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និង ខ្លួនអ្នកផ្ទាល់។ ការងារជួយឲ្យអ្នកមានមុខមានមាត់ និង ការទទួលស្គាល់ពីសង្គម។ ទោះជាយ៉ាងណាក៏ដោយ តាមការសង្គេតឃើញអ្នកនាពេលបច្ចុប្បន្ន មានមនុស្សជាច្រើននាក់ដែលសុខចិត្តធ្វើការងារដែល គេមិនបានស្រលាញ់ដោយពិតប្រាកដ ឬ ក៏ការងារដែលមិនត្រូវនឹងជំនាញរបស់ខ្លួន។ ការបង្ខំ ចិត្តធ្វើនូវការងារដែលខ្លួនមិនស្រលាញ់ អាចជួយឲ្យអ្នកអាចទទួលបានប្រាក់ចំណូលជាប្រចាំ សម្រាប់ការចំណាយចាយវាយប្រចាំថ្ងៃ។ ប៉ុន្តែការបង្ខំចិត្តធ្វើការងារបែបនេះ នាំឲ្យអ្នកអាច ជួបប្រទះនឹងបញ្ហាជាច្រើនដូចខាងក្រោម៖
- ប៉ះពាល់ដល់សុខភាពផ្លូវកាយៈ
ការបង្ខចិត្តធ្វើការងារដែលអ្នកមិនពេញចិត្ត នឹងធ្វើឲ្យអ្នកមានអាការៈដូចខាងក្រោម៖
- រោយករ
- សំពាធឈាមឡើងខ្ពស់
- ទឹកមុខក្រៀមក្រំ
- មានជំងឺបេះដូង
- ប៉ះពាល់ដល់សុខភាពផ្លូវចិត្តៈ
- សំពាធនៅក្នុងចិត្ត (stress)
- អាចប្រឈមនឹងជំងឺបាក់ទឹកចិត្ត ពីព្រោះដោយសារមើលមិនឃើញពីតម្លៃនៃការ ងាររបស់ខ្លួន រួមផ្សំនឹងការគិតអវិជ្ជមានចំពោះការងារ
- ឆាប់ឆេវឆាវ ឆាប់ខឹង មួរម៉ៅ
- ប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សដទៃទៀតៈ
- ដោយសារតែអ្នកមិនសប្បាយចិត្តចំពោះការងាររបស់អ្នក នោះវានឹងធ្វើឲ្យអ្នក ពិបាកមានទំនាក់ទំនងល្អជាមួយមនុស្សដែលធ្វើការជាមួយគ្នា។
- ម្យ៉ាងវិញទៀត ដោយសារអ្នកមិនពេញចិត្តនឹងការងារ អ្នកអាចពាំនាំនូវរឿងនោះ ទៅប្រាប់អ្នកដទៃ អំពីការលំបាកនៅក្នុងការងារ និងនៅកន្លែងធ្វើ នេះជាហេតុធ្វើ ឲ្យអ្នកដទៃអាចវាយតម្លៃមកលើអ្នក និង វាយតម្លៃការងាររបស់អ្នកបាន។
- មិនទទួលអារម្មណ៍ថាបានប្រើប្រាស់សមត្ថភាពឲ្យអស់ពីខ្លួនៈ
- មនុស្សម្នាក់ៗតែងតែចង់ប្រើប្រាស់ឲ្យអស់ពីសមត្ថភាពរបស់ខ្លួន នេះវានឹងធ្វើឲ្យគេ មានអារម្មណ៍ថាសម្រេចបានជោគជ័យមួយនៅក្នុងជីវិត។ ប្រសិនបើអ្នកមិនបាន ប្រើប្រាស់វា អ្នកនឹងមិនសប្បាយចិត្តទេ ហើយធ្វើការងារក៏មិនអស់ពីចិត្តពីថ្លើម ដែរ ។
អាស្រ័យដូចបានរៀបរាប់ខាងលើ អ្នកគួរតែចាប់ផ្តើមពិចារណាថា តើអ្នកគួរបន្តធ្វើការងារ ដែលអ្នកមិនពេញចិត្ត ឬតើអ្នកគួរផ្លាស់ប្តូរខ្លួនរបស់អ្នក ឬ ផ្លាស់ប្តូរការងាររបស់អ្នក? អ្នកគួរចងចាំថា ជីវិតរបស់មនុស្សគឺមានតែមួយ ហើយវាខ្លីណាស់ ហេតុអ្វីក៏អ្នកត្រូវចាំបាច់ទ្រាំធ្វើ ការងារដែលអ្នកមិនពេញចិត្ត និងបាននឹងកំពុងបំផ្លាញទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្ត គួបផ្សំ នឹងបំផ្លាញទំនាក់ទំនងនៅក្នុងសង្គមរបស់អ្នក? អ្វីដែលអ្នកត្រូវធ្វើគឺ៖
- ស្វែងរកការងារដែលអ្នកពិតជាស្រលាញ់ដោយពិតប្រាកដ ដោយធ្វើការបិទភ្នែក ហើយ សួរទៅខ្លួនឯងដោយស្មោះត្រង់ថា «តើអ្វីដែលខ្ញុំចូលចិត្តធ្វើ ចេញពីបេះដូងរបស់ខ្ញុំ?»
- បើអ្នកសម្រេចចិត្តឈប់ អ្នកត្រូវគិតថា «តើអ្នកត្រូវត្រៀមធ្វើអ្វីខ្លះ មុននឹងសម្រេចចិត្ត ឈប់?» អត្ថបទខាងក្រោយនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវគិតជាមុន មុនពេលសម្រេចចិត្ត សរសេរលិខិតលាលែងពីការងារ។
កែសម្រួលនិងចងក្រងដោយៈ ចំរើន