រើសបានបុគ្គលិកបែបនេះ ដូចរើសបានកំណប់

0
4274
Image source: Google

ថៅកែក្រុមហ៊ុន ឬផ្នែកធនធានមនុស្ស តែងតែចង់បានបុគ្គលិកល្អធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ បើអ្នករើសបានបុគ្គលិកដែលមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ នោះអ្នក​នឹង​រើស​បាន​កំណប់ជាក់ជា​ពុំ​ខាន៖
1. មានឥរិយាបថវិជ្ចមាន (Positive Attitude): បុគ្គលិកប្រភេទនេះ គាត់តែងតែគិតវិជ្ជមានចំពោះក្រុមហ៊ុន ការងារ មិត្តរួមការងារ ។ ពួកគេជាមនុស្សដែលទទួលយកការកែតម្រូវ ។ ពេលជួបឧបសគ្គណាមួយ ពួកគេព្យាយាមស្វែងរកដំណោះស្រាយ ព្យាយាមធ្វើ និងគិតជានិច្ចថាពួកគេ អាចធ្វើការងារនោះអោយសម្រេចជោគជ័យ។ ពួកគេតែងតែចុះសម្រុងជាមួយមិត្តរួមការងារ និងញាំងអោយបរិយាកាសនៅក្នុងក្រុមហ៊ុនមានភាពស្រស់ស្រាយ និងរីករាយ។
2. មានចំនេះដឹង (Knowledge): ពួកគេមានចំនេះដឹងក្នុងការធ្វើការងាររបស់ខ្លួន។
3. មានជំនាញ (Skills): ពួកគេមានជំនាញច្បាស់លាស់លើអ្វីដែលពួកគេត្រូវធ្វើ។
4. មានទំនួលខុសត្រូវ (Responsibility): ពួកគេទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លូន (JD)។
5. ការទទួលខុសត្រូវ (Accountability): ពួកគេទទួលខុសត្រូវលើការងាររបស់ខ្លួនរួចហើយ ថែមទាំងមិនបង្កការលំបាកដល់ការងាររបស់អ្នកទៃ។ ពួកគេមានការទទួលខុសត្រូវគ្រប់ជ្រុងជ្រោយដើម្បីសម្រេចលទ្ធផលរួម។ ពួកគេមិនមែនជាប្រភេទមនុស្សដែលធ្វើការងារមិនបានសម្រេច ហើយបន្ទោសលើអ្នកដទៃដែលនាំអោយខ្លួនមិនសម្រេចគោលដៅនោះទេ។
6. មានបេះដូងជាម្ចាស់ (Ownership): ពួកគេតែងតែស្រលាញ់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដូចជាទ្រព្យរបស់ខ្លួន។ ពួកគេតែងតែជួយសន្សំសំចៃលើការចំណាយផ្សេងៗ ជួយថែរទាំងរបស់របរទាំងអស់របស់ក្រុមហ៊ុន តាមដែលពួកគេអាចធ្វើទៅបាន។

ប្រសិនបើអ្នកជួបបុគ្គលិកដែលខ្វះចំនុចទី២និងទី៣ គឺអ្នកអាចបណ្តុះបណ្តាលពួកគេបានតាមក្រោយ។ តែបើអ្នកជួបបុគ្គលដែលមិនមានចំនុចទី ១, ៥ , និង ទី ៦ គឺអ្នកនឹងមិនងាយកែប្រែពួកគេបានឡើយ។ ហើយបើអ្នករក្សាទុកពួកគេ គឺប្រៀបបាននឹងអ្នករក្សាទុកបំណុលទុកនៅក្នុងក្រុមហ៊ុនជាក់ជាមិនខាន។