វិធីសាស្ត្របង្ហាញការទទួលស្គាល់ស្នាដៃរបស់បុគ្គលិក (Recognition) ដោយចំណាយអស់តិច និងមានន័យ

0
3286
source: Google

តើអ្វីជាការទទួលស្គាល់ស្នាដៃរបស់បុគ្គលិក (Recognition)? Recognition នៅពេលនេះ គឹចង់សំដៅទៅលើការបង្ហាញទៅកាន់បុគ្គលិកថា ថ្នាក់លើពិតជាបានឃើញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកនោះ។ ការទទួលស្គាល់នេះ គឺមានភាពចាំបាច់ណាស់ចំពោះបុគ្គលិក ដែលវាហាក់ដូចជាការឆ្លើយតបប្រាប់ពួកគេថា រាល់សកម្មភាពរួមចំនែករបស់ពួកគេ គឺពិតជាបានជួយដល់ការរីកចម្រើននៅក្នុងក្រុមហ៊ុន។
នេះជាវិធីសាស្ត្រដែលចំណាយតិច ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះបុគ្គលិកដូចខាងក្រោម៖

 គន្លឹះ
o ផ្តល់ការទទួលស្គាល់ដោយភាពស្មោះត្រង់
o ធនធានដែលអ្នកអាចប្រើគឺ មានពេលមួយជាមួយបុគ្គលិក ហើយនិយាយពាក្យថា «អរគុណ» ដោយស្មោះត្រង់។
 អ្នកអាចសរសេរនៅលើ card ដែលស្អាតៗ នូវពាក្យដូចជា « អ្នកពិតជាធ្វើការបានល្អមែនទែន, You did a fantastic job» ឬ អ្នកពិតជាអស្ចារ្យណាស់, You are awesome!», អរគុណចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អ្នក, Thank you so much for your working hard»។ រួចអ្នកអាចជូនកាតទាំងនេះទៅដល់បុគ្គលិករបស់អ្នក។ អ្នកអាចធ្វើកាតនោះដូចជា Valentine card or wishing card ហើយជូនទៅពួកគេនៅក្នុងឱកាសណាមួយដែលអ្នកកំនត់។

 បុគ្គលិករបស់អ្នកនឹងបង្ហាញកាតនោះទៅកាន់មិត្តរួមការងាររបស់ពួកគេ។ យូរៗទៅ វាក៏ក្លាយជាវប្បធម៌នៃការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុន។ ពួកគេអាចប្រមូលកាតនោះទុកជាអនុស្សាវរីយ៍ ដែលធ្វើអោយពួកគេចងចាំបានយូរជាងក្រដាសប្រាក់ខែរបស់ពួកគេ។

ដកស្រង់ចេញពីសៀវភៅ «HR from the Heart Inspiring»
បកប្រែដោយ : Admin Rosmeanney