ជឿជាក់ថា មានស្ត្រីមួយចំនួនធំដែលកំពុងតែស្រលាញ់គ្នាជាមួយបុរសជាទីស្រលាញ់ ស្រាប់តែគេសុំបែកដោយហេតុផលថា ខ្លួនគេមិនសាកសមនឹងអ្នក។ ខាងប្រុសច្រើននិយាយថា បងក្រជាងអូន បងមិនឆ្លាតដូចអូន បងមិនល្អដូចអូន បងធ្លាប់មានប្រវត្តមិនល្អ បងធ្លាប់គេចសាលា បងធាត់ បងរៀនមិនពូកែដូចអូន…។ល។ ដល់ពេលលឺបែបនេះ នារីភាគច្រើន តែងតែនិយាយថា មិនអីទេ អូនទទួលយកបងបានគ្រប់យ៉ាង ..។ ទោះជានិយាយបែបនេះក្តី ក៏សម្ពន័្ភភាពរវាងអ្នកទាំង២ នៅតែឃ្លាតឆ្ងាយពីគ្នា។ ហេតុអ្វី?
មានដឹងអត់ ហេតុអ្វីខាងប្រុសនិយាយបែបនេះ?
មានហេតុផលច្រើន ដែលធ្វើអោយភាគីខាងប្រុសនិយាយបែបនេះ ៖
• គេកំពុងរាប់អានជាមួយអ្នកថ្មី និងគិតច្បាស់លាស់ជាងជាមួយអ្នក។
• គេឈប់ស្រលាញ់អ្នកដូចមុនហើយ តែគេមិនចង់អោយអ្នកឈឺចាប់ដោយប្រាប់ត្រង់ៗពេក។
• ក្នុងកំឡុងពេលដែលអ្នករាប់អានជាមួយគេ គេប្រហែលជាបានសង្គេតមើលឃើញថា ចរឹករបស់គេ និងចរិករបស់អ្នកមិនអាចចុះសម្រុងគ្នា អាចមានការគិតខុសគ្នា។
• គេចង់បែកពីអ្នកដោយសន្តិភាព ដោយមិនចង់អោយអ្នកមានអារម្មណ៍អន់ចិត្តចំពោះខ្លួនឯងដោយប្រការណាមួយ។ គេសុខចិត្តប្រើលេសថាខ្លួនគេអន់ តែការពិត គឺគេចង់បែកពីអ្នក។
• គេមិនមើលឃើញអនាគតវែងឆ្ងាយជាមួយអ្នក ឃើញតែការលំបាកដែលរាប់អានអ្នកនាពេលខាងមុខ
ដោយហេតុនេះ នៅពេលដែលអ្នកលឹខាងប្រុសនិយាយបែបនេះ សូមរក្សាតម្លៃរបស់អ្នក អនុញ្ញាតអោយគេដើរចេញពីអ្នកដោយសន្តិភាព កាត់ចិត្តពីគេ។ មនុស្សប្រុស បើគេស្រលាញ់ស្ត្រីណាម្នាក់ពិតប្រាកដ គេនឹងតាំងចិត្តជំនះរាល់ការលំបាក តស៊ូ កែប្រែខ្លួនអោយប្រសើរឡើងសម្រាប់ស្ត្រីម្នាក់នោះ។
អត្ថបទដោយ៖ Admin Rosmeanney