Barefoot Investor សៀវភៅ​សម្រាប់អ្នក​ដែល​ចង់មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ

0
2965

តើអ្នកកំពុងពាក់ស្បែកជើងស្អាត រលោងចែងចែង តែរឹបជើង និងថប់ដណ្តើមមែនទេ? ពេលទៅដល់ផ្ទះភ្លាម អ្នកតែងស្ទុះទៅដោះស្បែកជើងនោះចេញភ្លាមមែនទេ? Barefoot Investor គឺសម្រាប់អ្នក។

សៀវភៅ Barefoot Investor គឺជាសៀវភៅនិយាយពីការគ្រប់គ្រងចំណូល និងចំណាយដ៏អស្ចារ្យ។ សៀវភៅនេះ គឺផ្តល់នូវគន្លឹះសំខាន់ៗងាយស្រួលក្នុងការកាត់បន្ថយចំណាយ បង្កើនចំណូល និងដោះបំណុល ដោយផ្តល់នូវឧទាហរណ៍ជាក់ស្តែង និងវិធីសាស្ត្រដែលអ្នកអានអាចយកទៅអនុវត្តបាន។ សៀវភៅនេះ ផ្តល់នូវចំនេះដឹងដូចខាងក្រោម៖

1. របៀបសន្សំលុយនៅក្នុងកុងរបស់អ្នកបានយ៉ាងត្រឹមត្រូវ

2. របៀបចាយវាយដែលផ្តល់ផលងាយស្រួលក្នុងការរស់នៅ

3. របៀបបង្កើនប្រាក់ចំណូលងាយៗ ដោយមិនផ្តោតលើតែការបើកពាណិជ្ជកម្ម គឺធ្វើការក៏អាចបង្កើនចំណូលបាន

4. របៀបដោះបំណុលផ្ទះ បំណុលឡាន…

5. របៀបសន្សំលុយសម្រាប់បញ្ហាបន្ទាន់ណាមួយកើតឡើង

6. សន្សំលុយដើម្បីចូលនិវត្តន៍

7. គន្លឹះ ដាំ លូតលាស់ និងប្រមូលផល

អ្នកអាចទិញសៀវភៅនេះបាន តាមគេហទំព័រ www.amazon.com ដែលតម្លៃដូចខាងក្រោម៖
• ទិញជាសៀវភៅថ្លៃ 19.43 USD

• ទិញអាននៅក្នុង Kindle 11.99 USD

អ្នក​អាច​ទិញ​តាម​ដំណរ​ភ្ជាប់នេះ​បាន link

ចំណាយលើការអានសៀវភៅស្តីពីហិរញ្ញវត្ថុ ដើម្បីរួចផុតពីការខ្វល់ខ្វាយរឿងលុយ ចាយសល់ថ្ងៃ និងដើម្បីមានលុយសម្រាប់ចូលនិវត្តន៍ សម្រាប់អនាគតអ្នក និងកូនៗរបស់អ្នក។

អត្ថបទដោយ : Admin Rosmeanney
Rosmeanney ណែនាំ​សៀវ​ភៅល្អៗ ដែល​បាន​អាន​រួច​ហើយ​ជូន​អ្នក​ទាំង​អស់​គ្នា។ ។
ការ​សម្រេច​ចិត្ត​ទិញ គឺ​អាស្រ័យ​លើ​អ្នក​ទាំង​អស់គ្នា ហើយ​ការ​ pay លុយ គឺ​រវាង​អ្នក និង​ Amazon។