តើអ្វីជា Attitude Problem? តើអ្នកមានឥរិយាបថនេះដែរឬទេ?

0
3822
Image source: google

អ្នក​ណា​ខ្លះ​ឆាប់​ខឹង​នៅពេល​គេ​ប្រាប់​អោយ​ធ្វើ​អ្វី​មួយ?​ អ្នក​ណា​ខ្លះ​គិត​ថា​ខ្លួនឯង​គ្រា​ន់បើ​ហើយ មិន​បាច់​អ្នក​ណា​ប្រាប់​ថាអ្វី​ត្រូវ​ធ្វើ អ្វី​មិន​ត្រូវ​ធ្វើ​នោះ​ទេ? បើដូច្នេះមែន អ្នក​ប្រហែល​ជា​មាន Attitude problem។ Attitude problem គឺ​សំដៅ​លើ​ឥរិយាបថ​ដែល​បុគ្គលម្នាក់គិត​និង​ប្រព្រឹត្ត​ចេញ​មក​ នៅ​ក្នុង​លក្ខណៈ​ដែល​អ្នក​ដទៃ​ទៀត​មិន​អាច​ទទួល​យក​បាន។

សូម​សាកល្បង​ឆ្លើយ​សំនួរ​ខាង​ក្រោម៖

  1. តើអ្នក​មានកំហឹង​ឬ​ទេ នៅពេល​អ្នក​ដទៃ​ប្រាប់​អ្នក​ពី​អ្វី​ដែល​ត្រូវ​ធ្វើ?
  2. តើ​អ្នកមានកំហឹង​ឬ​ទេ នៅ​ពេល​អ្នក​ដទៃ​ប្រាប់​អ្នក​ពី​វិធីសាស្ត្រ​ធ្វើ​អ្វីមួយ បើ​ទោះ​បីជា​អ្នក​ខ្លួន​ឯង​មិន​ដឹង​ពី​របៀប​ធ្វើ​ក៏ដោយ?
  3. តើ​អ្នក​មាន​កំហឹង​ចំពោះ​ការ​បែង​ចែក​អំណាច​នៅ​គ្រប់ទម្រង់ទាំង​អស់ដែរឬទេ?
  4. តើ​អ្នកមិន​ចូលចិត្តពេល​គេ​ប្រាប់ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​សាលាដែរ​ឬ​ទេ?

បើ​អ្នក​ឆ្លើយ​ចាស/បាទ​ ភាគ​ច្រើ​ន​ចំពោះ​ចម្លើយ​ខាង​លើ នោះ​មាន​ន័យ​ថា​អ្នក​មាន Attitude problem ហើយ។

អ្នក​អាច​កាត់​បន្ថយ​ឥរិយាបថ​ទាំង​នេះ​បាន​ ដោយព្យាយាម​តាម​វិធីសាស្ត្រខាង​ក្រោមនេះ៖

  1. ស្វែង​រក​មូលហេតុ​ ដែល​ធ្វើ​អោយ​អ្នក​ចូលចិត្ត​ប្រឆាំង​នឹង​មនុស្ស​គ្រប់គ្នា។ នេះ​ប្រហែល​ជា​ កាលពី​អ្នក​នៅ​ក្មេង​ អ្នក​មាន​ជីវភាព​មិនស្ថិត​ស្ថេរ​ ឬ​ក៏​អ្នក​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បងប្រុស​ឬ​បង​ស្រី​របស់​អ្នកដែល​ពូកែ​រករឿង​អ្នក។
  2. សូម​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ចំនេញ​អ្វី​ពី​ការ​បញ្ចេញ​ឥរិយាបថ​បែប​នេះ។
  3. សន្មត​ថា អ្នក​មិន​ចំនេញ​អ្វី​សោះ​ពីការ​ធ្វើ​បែប​នេះ។ ដូច្នេះ សូម​គិត​ថា វា​ជា​ពេល​សម្រាប់​ផ្លាស់ប្តូរ​ខ្លួន​អ្នក។
  4. ចាប់​ផ្តើម​ក្លាយ​ជា​មនុស្ស​ថ្មី​នៅ​កន្លែង​ការងារ​ និង​ កន្លែង​ដែល​អ្នក​រស់នៅ។

សូម​បើក​ចិត្ត​ទទួល​យក​គំនិត​ថ្មី​ពី​មិត្តរួមការងារ​ ឬ​គ្រួសារ​របស់​អ្នក។

ដកស្រង់ចេញ​ពីសៀវភៅ «Conduct Effective Interviews»