ប្តីប្រពន្ធខឹងគ្នា គួរ post លើបណ្តាញសង្គមដែរឬទេ?

0
5390
Image source: google

យើង​សង្គេត​​ឃើញ​ថា​បច្ចុប្បន្ន​ ប្តី​/ប្រពន្ធ​មួយ​ចំនួន​បាន​យក​ប្រពន្ធ័​ទំនាក់​ទំនាង​សង្គម​ជា​មធ្យោបាយ​រិះគន់ ឬ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដាក់​គ្នា។ ខ្លះ​ដៀលគ្នាចេះ ខ្លះ​ដៀល​ចុះ​ បង្ហោះ​ជេរ​ទៅ​ជេរ​មក​។ ឥឡូវ​នេះ​ យើង​មក​ពិចារណា​ទាំង​អស់​គ្នា តើ​ការ​ផុស​បែប​នោះ​មាន​គោល​បំណង​អ្វី ហើយ​វា​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​យ៉ាង​ណា​ខ្លះ?

គោល​បំណង

តើ​ហេតុអ្វី បាន​ជា​អ្នក​យក​ការ​ឆ្លោះ​គ្នា​ក្នុង​គ្រួសារ​ ទៅ​បង្ហោះ​ជា​សាធារណៈ? ពីព្រោះ​អ្នក​ចង់​បង្ហាញ​ដៃ​គូរ​របស់​អ្នក​ថា​ អ្នក​មិន​ពេញ​ចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​ដៃ​គូរ​របស់​អ្នក ហើយអ្នក​ចង់​ឲ្យ​គេ​កែ​ប្រែ។ អ្នកចង់​រក​កន្លែង​ដើម្បីបញ្ចេញ​កំហឹង​ដែល​មាន​នៅ​ក្នុង​ខ្លួន​ និង​ចង់​ឲ្យ​មាន​ការ​គាំ​ទ្រ​ពី​អ្នក​នៅ​ជុំ​វិញ។

គុណ​សម្បត្តិ

នៅ​ពេល​ដែល​អ្នក​ខឹង​ ហើយ​បាន​បញ្ចេញ​ចេញ​មក​ក្រៅ​ អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ជាង​មុន​។

គុណ​វិបត្តិៈ

  • អ្នក​បាន​ធ្វើ​ឲ្យ​រឿង​តូច​តាច​ក្លាយ​ជា​រឿង​ធំ។ ពីមុន​ទំនាស់​នោះ​ គឺ​ដឹង​តែ​រវាង​អ្នក​និង​ដៃ​គូរ​អ្នក។ ឥឡូវ​វាបាន​ដឹង​លឺ​ដល់​សមាជិក​គ្រួសារ​របស់​អ្នក និង​សមាជិក​របស់​គ្រួសារ​ប្តី​/ប្រពន្ធ​របស់​អ្នក​។ អ្នក​ដឹង​កាន់​តែ​ច្រើន​ កំរិត​នៃ​ការ​ត្រូវ​គ្នា​វិញ​រវាង​អ្នក​និង​ដៃ​គូរ​អ្នក​ក៏កាន់​តែ​តិច។
  • អ្នក​បាន​ធ្វើ​ឲ្យ​មនុស្សដែលអ្នក​ស្រលាញ់​អាក់អន់ចិត្ត​ និង​ទទួល​អារម្មណ៍​ខ្មាស់​គេពីមនុស្ស​ជុំ​វិញ។ អ្នក​បាន​បំផ្លាញ​​មុខ​មាត់​របស់​ប្តី​/ប្រព័ន្ធ​របស់​អ្នក​។ ទង្វើនេះ​ គឺ​នាំ​អោយ​មាន​ការ​អាក់អន់​ចិត្ត​​កាន់​តែ​ច្រើន​ចំពោះ​គ្នាទៅវិញ​ទៅមក។
  • អ្នក​បាន​បង្ហាញ​ពីការ​មិន​ចុះ​សម្រុង​គ្នា​ជា​សាធារណៈ ដែល​នាំ​អោយជន​ទី​បី​មាន​ឱកាស​ចូល​ជ្រៀត​ជ្រែក​នៅក្នុង​សម្ព័នភាព​របស់​ប្តី​ប្រពន្ធ​អ្នក។ គេ​អាច​តាម​ទាក់ទង​ប្តី​ឬ​ប្រពន្ធ​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​ឈ្លោះ​គ្នា​ ដែល​នេះ​អាច​នាំ​ទៅ​រក​ការ​បែក​បាក់គ្នា​នៅ​ថ្ងៃ​ខាង​មុខ​។
  • អ្នក​ដែល​បាន​ឃើញ​ការ​ផុស​របស់​អ្នក​ គេអាច​វាយតម្លៃ​គ្រួសារ​និង​ផ្ទៃក្នុង​គ្រួសារ​របស់​អ្នក​។ អ្នក​មិន​ចាំ​បាច់​ទៅ​បង្ហាញ​ប្រាប់​គេ​ថា ប្តី​/ប្រពន្ធ​ខ្ញុំ​ជា​អ្នក​ខុស ឯ​ខ្ញុំ​គឺ​ជា​អ្នក​ត្រូវ​នោះ​ទេ។ ​ វា​គ្មាន ប្រយោជន៍​ទេ ដែល​អ្នក​ទៅ​ទាម​ការ​ចាប់​អារម្មណ៍​ពីមនុស្ស​នៅ​លើ​ប្រព័ន្ធ​សង្គមនោះ គេ​បាន​ត្រឹម​តែ​អាន​និង​មើល​ប៉ុណ្ណោះ​ គេ​មិន​ខ្វល់​នឹង​រឿង​អ្នក​ឡើយ ហើយ​គេ​ក៏​មិន​មក​ជួយ​ដោះ ស្រាយ​អ្នក​ដែរ។

ក្រោយពីការវិភាគ​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​ការ​បង្ហោះ​ជម្លោះ​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ឲ្យ​អ្នក​ដទៃ​ដឹង​ គឺ​អ្នក​នឹង​សង្គេត​ឃើញ​ថា​គុណ​វិបត្តិ​គឺ​មាន​ច្រើន​ជាង​គុណសម្បត្តិ​។

ហេតុ​នេះ អ្នក​អាច​សម្រេច​ចិត្តដោយខ្លួន​ឯងថា​ តើ​គួរ​បន្ត​ផុសបែប​នេះ​ទៀត​ឬ​អត់​?

នៅពេល​ដែល​អ្នក​ខឹង​ អ្នក​អាច​សរសេរ​លើ​ក្រដាស​ឬ​ដក​ដង្ហើម​ឲ្យ​វែង​ៗ​ ហើយពេល​ដែល​អ្នក​បាត់​ខឹង​អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ដែល​បាន​ធ្វើ​នូវ​កំហុស​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រលាញ់។

អត្ថបទដោយៈ Rosmeanney team