តើទូរស័ព្ទ និង ម្តាយរបស់អ្នកមួយណាសំខាន់ជាង?
ក្មេងប្រុសកំលោះម្នាក់បានឃើញទូរស័ព្ទរបស់ខ្លួនបែកអេក្រង់ ដោយមិនដឹងថាអ្នកណាជាអ្នកធ្វើបែក ក្មេងប្រុសនោះក៏ស្រែកគំហកទៅម្តាយរបស់ខ្លួនដែលនៅក្បែរនោះ។ ម្តាយមិនដឹងរឿង ក៏បានត្រឹមតែយំ ដោយសារកូនបង្កើតរបស់ខ្លួនសំឡុតចង់ស៊ីសាច់ហុតឈាមរបស់គាត់។
បរិយាកាសនៅក្នុងគ្រួសារក្លាយជាអាប់អួរ។ ឳពុករបស់ក្មេងប្រុស បានត្រឹមតែនៅស្ងៀមមិនតបតទៅហ្នឹងកំហឹងរបស់កូនឡើយ ដោយសារកូនគាត់ពេញកំលោះហើយ គាត់មិនចង់អោយកូនខ្មាស់គេ។
ទូរស័ព្ទបែកកអេក្រង់ គឺមិនដឹងថាអ្នកណាធ្វើបែកអោយប្រាកដ តែកូនប្រុសនោះសំឡុតម្តាយរបស់ខ្លួន ដោយខ្លួងគេផ្ទាល់។ តើក្មេងប្រុសនោះស្រលាញ់ទូរស័ព្ទជាងម្តាយរបស់ខ្លួនមែនឬទេ?
ទូរស័ព្ទបែក អាចជួសជុល ឬទិញថ្មីបាន។ តែម្តាយរបស់កូនប្រុសនោះ បើបាត់បង់ហើយ គឺគ្មានថ្ងៃរកម្តាយនេះម្តងទៀតបានឡើយ។
យុវវ័យទាំងឡាយ គួររៀនស្រលាញ់ព្រះរស់ជាជាងរបស់ខាងក្រៅខ្លួន។ គួររៀនទប់កំហឹង អោយតម្លៃលើមនុស្សដែលស្រលាញ់ខ្លួន ទើបការរស់នៅគ្មានពាក្យស្តាយក្រោយពេលចាស់ទៅ។