បង្កើតថាមភាពនៅក្នុងជីវិតអ្នកឡើងវិញ

0
2084

តើអ្នកដែលធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកគឺដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេល ខ្លះអ្នកមានអារម្មណ៍ថា ជីវិតហាក់ដូចជាគួរឲ្យធន់ទ្រាំណាស់។   នៅពេលខ្លះ អ្នកអាចបាត់បង់ ទស្សនៈវិស័យនៃតម្លៃការងាររបស់អ្នក ហើយជាលទ្ធផលវា​អាចធ្វើឲ្យអ្នកបាត់បង់នៅថាមភាព សម្រាប់ជីវិត មិនមែនតែលើការងារមួយមុខប៉ុណ្ណោះទេ គឺអាចទាំងជីវិតជាទូទៅទាំងមូលតែម្តង។ ខាងក្រោមនេះ គឺជាគំនិតមួយចំនួនដែលជួយឲ្យអ្នកអាចបង្កើតឡើងវិញនៅថាមភាពនៅក្នុងជីវិត ដែលអ្នកអាចអនុវត្តវានៅពេលឥឡូវនេះ ឬក៏ប្រើប្រាស់វាជារៀងរាល់ថ្ងៃ ដើម្បីជៀសពីភាព ដដែលៗ៖

  •  អ្នកគួរចងចាំថា គ្រប់យ៉ាងទាំងអស់ដូចជា​ ៖ការងារ អាពាហ៍ពិពាហ៍ ទំនាក់ទំនង និង សូម្បីតែការងារបន្ទាប់បន្សំដទៃទៀត ទោះបីជាការងារទាំងនោះវាគួរឲ្យចាប់អារម្មណ៍ និង រំភើបចិត្តយ៉ាងណានៅពេលដំបូងក៏ដោយ ក៏អាចធ្វើឲ្យអ្នកធន់ទ្រាំនៅថ្ងៃណាមួយជាមិន ខាន។ អ្នកត្រូវតែរក្សានៅថាមពល និង ឥរិយាបថវិជ្ជមានចំពោះអ្វីគ្រប់យ៉ាង។  ការបន្តកម្មវិធីសិក្សាលើការអប់រំ និង ការលើកទឹកចិត្តខ្លួនឯង អាចជួយឲ្យអ្នករក្សាបាននូវ ភាពស្រស់ស្រាយ និង ជីវិតដ៏រំភើបជារៀងរាល់ថ្ងៃ។
  • សូមចងចាំនៅក្នុងចិត្តរបស់អ្នកថា អ្នកត្រូវតែមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឲ្យអ្នកមាន អារម្មណ៍ថា មានភាពខុសប្លែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ឧទាហរណ៍ៈ សាកល្បងបើកបរលើផ្លូវថ្មីទៅពេលទៅនិងត្រលប់មកពីធ្វើការវិញ, សាក ល្បងប្តូរមូដសក់, ប្តូរភោជនីយដ្ឋាន, ផ្លាស់ប្តូរនិងបង្វិលជុំនូវកិច្ចការជាទំលាប់នៅកន្លែង ធ្វើការនិងនៅផ្ទះ, ជួបជុំគ្នា និង បង្កើតមិត្តភាពប្រកបដោយភាពរីករាយជាមួយនឹង មនុស្សនានា។  កំរិតនូវសកម្មភាពដដែលៗរបស់អ្នក ដោយធ្វើការផ្លាស់ប្តូរមួយចំនួន។ ការកសាងភាពរីករាយនិងថាមពលជារៀងរាល់ថ្ងៃ ជួយអ្នកក្នុងការរក្សានូវភាពខ្លាំងនៅ ក្នុងការអនុវត្តការងារ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។
  • មិនមានមនុស្សនោះទេ ប្រសិនបើគ្មានអនាគត។ មនុស្សគ្រប់រូបមាននូវអនាគតមួយ ហើយទោះបីជាគោលបំណងទៅអនាគតនោះ ធំ ឬ តូច វានឹងអាស្រ័យលើអ្នកតែ ម្នាក់គត់។ វាគ្មាននូវចំនែកតូចទេ គឺមានតែអ្នកសម្តែងដែលតូច។ សូមធ្វើការសុបិន្តដែល មានទំហំធំ និង ធ្វើការងារគ្រប់យ៉ាងជារៀងរាល់ថ្ងៃដើម្បីសម្រេចសុបិន្តនោះឲ្យបាន ដោយមួយជំហានម្តង មួយជំហានម្តង។
  • មើលនូវ«រូបភាពដ៏ធំ»របស់អ្នកដែលមាននៅក្នុងខ្លួនរបស់អ្នក។​ មើលនូវជីវិតរបស់អ្នក និង អាជីព ឬក៏ពាណិជ្ជកម្ម នៅក្នុងការទាក់ទងជាមួយនឹងវត្ថុទាំងមូល។ ទោះបីជាអ្នកដទៃ និយាយ​ឬធ្វើយ៉ាងណាដ៏ដោយ  សូមចងចាំថា មានតែរូបអ្នកប៉ុណ្ណោះ ដែលកំណត់នូវ ព្រំដែនលើខ្លួនរបស់អ្នក។ អ្នកត្រូវតែប្រកាន់ជំហរលើអ្វីដែលអ្នកធ្វើ និងគោលដៅរបស់ អ្នក។ ដូចច្នេះ ធ្វើអ្វីដែលធ្វើឲ្យអ្នករំភើប។ សូមចាក់ច្រវ៉ាក់នូវភាពធន់ទ្រាំ ហើយយកវាទៅ ដាក់នៅក្នុងឃ្លាំង។​ សូមសម្រេចឲ្យបាននូវសុបិន្តដ៏ធំបំផុតរបស់អ្នក។
  • ជាចុងបញ្ចប់ សូមបន្តអភិវឌ្ឍន៍សមត្ថភាពរបស់អ្នក ដើម្បីមើលឃើញខ្លួនរបស់អ្នក ការងារ ឬពាជិជ្ជកម្មរបស់អ្នក និងអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើ ត្រូវបានមើលឃើញដោយបុគ្គលដ៏ សំខាន់ៗនៅក្នុងជីវិតរបស់អ្នកដូចជាៈ សមាជិកនៅក្នុងគ្រួសារ អ្នកជំនួយការអាជីវកម្ម មិត្តភក្តិជិតស្និទ្ធិ និង សហគមន៍របស់អ្នក។ ការមើលឃើញនេះ នឹងជួយឲ្យអ្នកបាន ដឹងថា ជីវិតរបស់អ្នកពិតជាមានសារៈសំខាន់ ហើយអ្នកបានបង្កើតនូវភាពខុសប្លែកគ្នា វិជ្ជមាននៅក្នុងផ្លូវជាច្រើន។

«ថែររក្សានូវថាមភាពរបស់អ្នកសម្រាប់ជីវិត ហើយជីវិតនឹងរក្សាថាមភាពសម្រាប់អ្នក។»

«ប្រសិនបើអ្នកមិនបានធ្វើវា អ្នកនឹងមិនដឹងថា មានអ្វីដែលអាចកើតឡើង ប្រសិនបើអ្នក បានធ្វើវា»​

ដកស្រងចេញពីសៀវភៅ «If It Is To Be, It’s Up To Me»