តើការញាំផ្លែឈើពេលព្រឹក ជួយឲ្យមានសុខភាពល្អមែនទេ?

0
3798

ទោះបីជាការញាំអាហារពេលព្រឹកប្រភេទណាមួយក៏ដោយ គឺប្រសើរជាងការមិនញាំអី ទាំងអស់នៅពេលព្រឹក, អាហារពេលព្រឹកមួយចំនួនគឺប្រសើរជាងអាហារពេលព្រឹកដទៃទៀត។ ការទទួលយកនូវសារធាតុចិញ្ចឹមរួមបញ្ជូលគ្នាដ៏ត្រឹមត្រូវ នឹងអាចជួយយើងឲ្យមានអារម្មណ៍ថា មានថាមពលពេញលេញរហូតដល់ពេលញាំបាយថ្ងៃត្រង់ ប៉ុន្តែបើយើងញាំអាហារពេលព្រឹក មិនត្រឹមត្រូវវិញ អាចនឹងនាំឲ្យអ្នកចាំបាច់ត្រូវញាំនំដូណាត់ ឬ ញាំអាហារសំរ៉ន់ដែលមិនល្អ ចំពោះសុខភាព  នៅរយៈពេលខ្លីក្រោយពីញាំអាហារពេលព្រឹកនោះរួច។

ធាតុផ្សំនៃអាហារពេលព្រឹកដែលល្អចំពោះសុខភាព

អាហារពេលព្រឹកដែលល្អគួរតែមាននូវផ្លែឈើ ឬ បន្លែ, ប្រូតេអ៊ីនដែលមានខ្លាញ់តិច និង អាហារដែលធ្វើពីទឹកដោះគោ និង គ្រាប់ធញ្ញជាតិ បើតាមឯកសាររបស់គ្លីនិក Mayo Clinic។ ការរួមផ្សំគ្នានូវសារធាតុសរសៃ កាបូនអ៊ីដ្រាតសាំញាំ ប្រូតេអ៊ីន និង បរិមាណតិចតួចនៃខ្លាញ់ នឹងជួយផ្តល់នូវសារធាតុចិញ្ចឹមដែលអ្នកត្រូវការដើម្បីឲ្យមានសុខភាពល្អ និងជួយអ្នកមិនឲ្យ រហ័សឆាប់ឃ្លាន។ អាហារពេលព្រឹកដែលល្អ អាចនឹងជួយបង្កើនការផ្តោតអារម្មណ៍របស់អ្នក  ជួយក្នុងការបញ្ចុះទំងន់ និង ជួយអ្នកមិនឲ្យបាត់បង់ថាមពលនៅពាក់កណ្តាលព្រឹក។

សារៈប្រយោជន៌នៃផ្លែឈើជាអាហារពេលព្រឹក

ផ្លែឈើគឺជាធាតុមួយនៃអាហារពេលព្រឹកដែលល្អ ពីព្រោះវាផ្តល់នូវវីតាមីន សារធាតុរ៉ែ ទឹក និង សារធាតុសរសៃ។ សារធាតុសរសៃជួយកាត់បន្ថយដំណើរនៃការរំលាយអាហារឲ្យយឺត ជាងមុន និងធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរជាង។ វិតាមីន និង សារធាតុរ៉ែ នឹងជួយអ្នកឲ្យបំពេញនូវតម្រូវការសារធាតុចិញ្ចឹមប្រចាំថ្ងៃ ដែលវាពិបាកនឹងទទួលបានប្រសិន បើអ្នកមិនញាំអាហារពេលព្រឹក។ ញាំផ្លែឈើជាអាហារពេលព្រឹក ក៏ជួយឲ្យអ្នកអាចញាំបានតាម ការនែនាំរបស់ USDA សម្រាប់ការបរិភោគបន្លែផ្លែឈើឲ្យបាន ៥ មុខក្នុងមួយថ្ងៃ។

ការពិចារណា

ការបរិភោគតែផ្លែឈើមួយមុខនៅពេលព្រឹក ដោយគ្មានញាំធាតុផ្សំផ្សេងទៀតនៃអាហារ ពេលព្រឹកដែលល្អ គឺមិនអាចជួយឲ្យអ្នកឆ្អែតរយៈពេលវែងបានទេ។ អ្នកត្រូវការប្រូតេអ៊ីន ខ្លាញ់ ដែលផ្លែឈើមិនអាចផ្តល់សារធាតុទាំងនេះបាន ដើម្បីផ្តល់ថាមពលឲ្យបានយូរ។ ការបរិភោគ ផ្លែឈើតែមួយមុខអាចនាំឲ្យអ្នកឃ្លាននៅពាក់កណ្តាលព្រឹក ពីព្រោះតែអ្នកអស់នូវថាមពល និង កំរិតជាតិស្ករនៅក្នុងឈាមទាប។

គោលគំនិតនៃអាហារពេលព្រឹកដែលល្អ

ម្សៅធញ្ញជាតិជាមួយនិងផ្លែឈើនិងទឹកដោះគោ , យ៉ាអួ(yogurt)ជាមួយនឹងផ្លែឈើ និងគ្រឺនូឡា (granola), ទឹកផ្លែឈើក្រឡុកជាមួយនឹងនំបុ័ងអាំងនិងប័ររសជាតិសណ្តែកដី, និង ទឹកផ្លែឈើជាមួយនិងប៊ុយរីតូ (burrito) គឺជាអាហារពេលព្រឹកដែលមានរសជាតិឆ្ងាញ់ និង ប្រកបដោយសារធាតុចិញ្ចឹម។ អ្នកអាចទិញប្រភេទអាហារពេលព្រឹកដែលអាចយកតាមខ្លួនបាន ទុកនៅផ្ទះ ដើម្បីងាយស្រួលក្នុងការដាក់បញ្ជូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដូចជា ផ្លែឈើដែលងាយស្រួលយកតាមខ្លួន និង កញ្ចប់គ្រឺនូឡា និង យ៉ាអូរ។

ប្រភពៈ បរទេស

ប្រែសម្រួលដោយៈ Admin