តើអ្នកមានដឹងទេ ការមកបំពេញការងារជាទៀងទាត់របស់អ្នកនៅកន្លែងការងារ គឺបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ស្ថាប័ន អ្នកជុំវិញខ្លួន និងខ្លួនអ្នកផ្ទាល់ដូចជា៖
១. អ្នកបានសាងភាពស្ងប់សម្រាប់ផ្លូវចិត្តខ្លួនឯងៈ អ្នកមកធ្វើការលឿន ច្រើនតែមានអារម្មណ៍ល្អចំពោះខ្លួនឯង និងមិនខឹងឬស្តីបន្ទោសនឹងការស្ទះចរាចរណ៍ណាមួយ
២. ធ្វើអោយមិត្តរួមការងារមានភាពងាយស្រួល ព្រោះអ្នកធ្វើការងាររបស់អ្នកដោយមិនពឹងមិត្តរួមការងារធ្វើជំនួសអ្នក ដោយសារតែអ្នកមកធ្វើការយឺត ឬឈប់ញឹកញាប់។
៣. ធ្វើអោយភ្ញៀវមានភាពងាយស្រួល ព្រោះមកដល់ហាងក៏មានបុគ្គលិកលក់ចាំបម្រើនិងផ្តលសេវាកម្មផ្សេងៗដល់ពួកគាត់
៤. អ្នកធ្វើអោយផ្នែកគ្រប់គ្រងបុគ្គលិកមានអារម្មណ៍ធូរស្រាល ដោយមិនចាំបាច់តានតឹងនឹងការមកធ្វើការយឺត ឈប់ច្រើនដដែលៗ ដែលនាំអោយរអាក់រអួលដល់ដំណើរការការងារ
៥. អ្នកបានចូលរួម build brand របស់ក្រុមហ៊ុនឬស្ថាប័ន្ថដែលអ្នកកំពុងតែធ្វើការ
៦. អ្នកជួយអោយប្រាក់ចំពេញរបស់ក្រុមហ៊ុនកើនឡើងៈ ការមកបំពេញការងាររៀងខ្លួនបានត្រឹមត្រូវ ធ្វើអោយកើនប្រសិទ្ធភាពការងារ ដែលនាំអោយកើនប្រាក់ចំណេញ
៧. កំនើនប្រាក់បង់ពន្ធជូនរដ្ឋក៏បានកើនឡើង នៅពេលដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើង។ អ្នកបានចូលរួមចំណែកយ៉ាងធំមួយក្នុងការជួយបង្កើនចំណូលពន្ធរបស់រដ្ឋសម្រាប់ចំណាយសាធារណៈរដ្ឋដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវារដ្ឋបាលសាធារណៈ ..។ល។
៨. អ្នកបានធ្វើខ្លួនជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ
៩. អ្នកបានបង្ហាញប្រាប់អ្នកជុំវិញខ្លួនថា ពួកយើងអាចរស់នៅនិងធ្វើការដោយភាពរីករាយ ដើម្បីអោយមិត្តរួមការងាររៀនសូត្រតាមពីការប្រតិបត្តិល្អរបស់អ្នក ។
អត្ថបទដោយៈ ទឹកតែ