ពួកយើងបានរស់នៅនៅក្នុងពិភពលោកដ៏ជាប់រវល់ បានធ្វើអោយយើងបានភ្លេចពីរឿងតូចៗដែលបានកើតឡើងនៅក្នុងជីវិត។ ឥឡូវមកក្រឡេកមើល តើក្នុងមួយថ្ងៃៗពួកយើងបានទទួលអ្វីខ្លះពីអ្នកជុំវិញ?
• ពេលព្រឹកទៅ office មានអ្នកញញឹមដាក់អ្នក និយាយថាសួស្តី ដាក់អ្នក
• មានមនុស្សជួយបើកទ្វារ office អោយអ្នក ពេលឃើញអ្នកកាន់ឥវ៉ាន់ច្រើន
• ប្តីឬប្រពន្ធរបស់អ្នកបានជួយធ្វើអាហារពេលព្រឹក ហើយខ្ចប់អោយអ្នកយកមកបរិភោគនៅកន្លែងធ្វើការ
• មិត្តភ័ក្តផ្ញើសារមកសួរសុខទុក្ខអ្នក
• ក្រោយបាយរួច ប្តីរបស់អ្នកបានជួយលាងចាន
• ពេលគិតលុយនៅMart មានមនុស្សម្នាក់អោយអ្នកគិតលុយមុនគាត់ ដោយសារឃើញទំនិញរបស់អ្នកតិច ជាងទំនិញរបស់គាត់
• អ្នកដឹកជញ្ជូនអាហារ បានយកម្អូបអាហារអោយអ្នកទោះបីជាមានមេឃភ្លៀង
• បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នក បានមកបំពេញការងារយ៉ាងទៀងទាត់ ទោះបីជាផ្ទះនៅឆ្ងាយ ឬត្រូវជិះកាត់ភ្លៀងពេលព្រឹក
• ពេលចេញពីធ្វើការមានសន្តិសុខជួយបណ្តើរម៉ូតូអោយអ្នក
• មេរបស់អ្នកបានបើកប្រាក់ខែយ៉ាងទៀងទាត់ ទោះបីជាការលក់ធ្លាក់ចុះ
• ប្រពន្ធរបស់អ្នកជួយដណ្តប់ភួយអោយអ្នក ពេលអ្នកគេងលក់
• មិត្តភ័ក្តអ្នកជួយជូនអ្នកទៅពេទ្យ ពេលអ្នកមិនស្រួលខ្លួន
• អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរបស់អ្នក បានជួយដោះស្រាយបញ្ហាកើតឡើងបន្ទាន់ ដែលបានធ្វើអោយដំណើរការក្រុមហ៊ុនរលូនឡើងវិញ
• ឪពុកម្តាយនៅស្រុកផ្ញើអង្ករ ផ្ញើម្ហូបមកពីស្រុកអោយអ្នក
មានរឿងដែលល្អៗបានកើតឡើងជាច្រើនដែលអ្នកជុំវិញយើងបានផ្តល់អោយយើង។ តើអ្នកបានសង្កេតមើលថា អ្នកបានទទួលអ្វីបន្ថែមទៀតក្រៅពីការរៀបរាប់ខាងលើដែរឬទេ?
តើថ្ងៃនេះ អ្នកបាននិយាយពាក្យថា អរគុណ ដល់នរណាម្នាក់ហើយឬនៅ?
អត្ថបទដោយៈ ទឹកតែ



