អ្នកណាខ្លះឆាប់ខឹងនៅពេលគេប្រាប់អោយធ្វើអ្វីមួយ? អ្នកណាខ្លះគិតថាខ្លួនឯងគ្រាន់បើហើយ មិនបាច់អ្នកណាប្រាប់ថាអ្វីត្រូវធ្វើ អ្វីមិនត្រូវធ្វើនោះទេ? បើដូច្នេះមែន អ្នកប្រហែលជាមាន Attitude problem។ Attitude problem គឺសំដៅលើឥរិយាបថដែលបុគ្គលម្នាក់គិតនិងប្រព្រឹត្តចេញមក នៅក្នុងលក្ខណៈដែលអ្នកដទៃទៀតមិនអាចទទួលយកបាន។
សូមសាកល្បងឆ្លើយសំនួរខាងក្រោម៖
- តើអ្នកមានកំហឹងឬទេ នៅពេលអ្នកដទៃប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ?
- តើអ្នកមានកំហឹងឬទេ នៅពេលអ្នកដទៃប្រាប់អ្នកពីវិធីសាស្ត្រធ្វើអ្វីមួយ បើទោះបីជាអ្នកខ្លួនឯងមិនដឹងពីរបៀបធ្វើក៏ដោយ?
- តើអ្នកមានកំហឹងចំពោះការបែងចែកអំណាចនៅគ្រប់ទម្រង់ទាំងអស់ដែរឬទេ?
- តើអ្នកមិនចូលចិត្តពេលគេប្រាប់ពីអ្វីដែលត្រូវធ្វើនៅសាលាដែរឬទេ?
បើអ្នកឆ្លើយចាស/បាទ ភាគច្រើនចំពោះចម្លើយខាងលើ នោះមានន័យថាអ្នកមាន Attitude problem ហើយ។
អ្នកអាចកាត់បន្ថយឥរិយាបថទាំងនេះបាន ដោយព្យាយាមតាមវិធីសាស្ត្រខាងក្រោមនេះ៖
- ស្វែងរកមូលហេតុ ដែលធ្វើអោយអ្នកចូលចិត្តប្រឆាំងនឹងមនុស្សគ្រប់គ្នា។ នេះប្រហែលជា កាលពីអ្នកនៅក្មេង អ្នកមានជីវភាពមិនស្ថិតស្ថេរ ឬក៏អ្នកត្រូវប្រកួតប្រជែងជាមួយនឹងបងប្រុសឬបងស្រីរបស់អ្នកដែលពូកែរករឿងអ្នក។
- សូមសួរខ្លួនឯងថា តើអ្នកចំនេញអ្វីពីការបញ្ចេញឥរិយាបថបែបនេះ។
- សន្មតថា អ្នកមិនចំនេញអ្វីសោះពីការធ្វើបែបនេះ។ ដូច្នេះ សូមគិតថា វាជាពេលសម្រាប់ផ្លាស់ប្តូរខ្លួនអ្នក។
- ចាប់ផ្តើមក្លាយជាមនុស្សថ្មីនៅកន្លែងការងារ និង កន្លែងដែលអ្នករស់នៅ។
សូមបើកចិត្តទទួលយកគំនិតថ្មីពីមិត្តរួមការងារ ឬគ្រួសាររបស់អ្នក។
ដកស្រង់ចេញពីសៀវភៅ «Conduct Effective Interviews»