រកស៊ីតាម Online គឺងាយស្រួល និងចំនេញច្រើន តែមិនត្រូវអោយបាត់បង់តម្លៃរបស់អ្នកឡើយ

0
3081
Photo credit: Google

ឥឡូវនេះ អ្នកណាអ្នកណាក៏អាចរកស៊ីតាម Online បាន ដោយមិនត្រូវការដើមទុនច្រើន មិនត្រូវការជួលទីតាំង និងមិនត្រូវការស្តុកទំនិញច្រើន និងអាចផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកលក់ដូរ។

ទោះជាយ៉ាងណាក៏ដោយ បើអ្នកលក់តាម Online ធ្វើដូចនូវចំនុចខាងក្រោមនេះ នោះប្រាកដជាប្រឈមមុខនឹងការបាត់បង់តម្លៃរបស់ខ្លួនជាក់ជាពុំខាន៖

១. បញ្ចេញភាព ស៊ិចស៊ី បញ្ចេញរាងកាយ ដើមទ្រូង គល់ភ្លៅ អោយគេមើល ដើម្បីអោយមានចំនួនអ្នកចូលមើលពេល Live វីដេអូបានច្រើន ដើម្បីលក់ដាច់ច្រើន។ គួរប្រើវិធីសាស្ត្រផ្សេងដទៃទៀតដើម្បីលក់ដាច់ មានមហាសេដ្ឋីច្រើនណាស់ ក្លាយជាអ្នកមាន ដោយមិនចាំបាច់បង្ហាញរបស់ទាំងនោះ។

២. លក់របស់ក្លែងក្លាយ ឬរបស់អន់គុណភាពអោយអតិថិជន។ អ្នកលក់មួយចំនួន ក្នុងរូបដាក់ទំនិញល្អស្អាត ទំនិញរបស់ប្រទេសល្បីៗ ដល់ពេលមកដល់ដៃអតិថិជន គឺទំនិញសាច់មិនល្អ មិនស្អាតដូចរូបដែលបង្ហាញ។ លក់បានតែម្តងក៏បាត់បង់ម៉ូយជារៀងរហូត។

៣. ពេលភ្ញៀវបង់លុយអោយមុនហើយ មិនព្រមផ្ញើឬដឹកទំនិញមកអោយអតិថិជន។ នេះជាការបោកប្រាស់លុយរបស់អតិថិជន។

៤. យកម៉ោងការងាររបស់ក្រុមហ៊ុន មករកស៊ី Online ផ្ទាល់ខ្លួន។ លក់ដូរតាម Online អាចធ្វើពេលណាក៏បាន តែអ្នកមិនគួរយកម៉ោងការងារដែលអ្នកធ្វើការក្នុងក្រុមហ៊ុនដទៃទៀតមកធ្វើការផ្ទាល់ខ្លួនឡើយ គឺពិតជាខុសនឹងក្រមសីលធម៌ជាមនុស្សត្រឹមត្រូវម្នាក់។

លុយអាចរកបានដោយផ្លូវត្រឹមត្រូវ! អ្នកមិនគួរយកតម្លៃសេចក្តីថ្លៃថ្នូររបស់អ្នក ប្តូរជាមួយលុយឡើយ។

អត្ថបទដោយ៖ Admin Rosmeanney