តើ​អ្នកមាន​ចំនុច​សាមញ្ញៗ​ទាំង​នេះហើយឬនៅ? ចំនុច​ដែល​បង្ហាញ​ពីការ​យកចិត្ត​ទុក​ដាក់​របស់​អ្នក​ចំពោះ​ខ្លួនឯង

0
2655
Image source: Google

តើ​អ្នក​ស្រលាញ់និងអោយ​តម្លៃ​ខ្លួន​ឯង​ពិត​មែន​ទេ? តើ​អ្នក​មាន​ចំនុច​សាមញ្ញ​ទាំង​នេះ​ហើយ​ឬ​នៅ?

១. អ្នក​ចូល​គេង​បាន​គ្រប់ ៨ ម៉ោង
២. អ្នក​ភ្ញាក់ពីគេង ងូត​ទឹក ដុស​សំអាត​ខ្លួនប្រាណ​ និង​សំអាត​ធ្មេញ​បាន​យ៉ាង​ល្អ
៣. អ្នក​ស្លៀកពាក់​សំលៀកសំពាក់បាន​យ៉ាង​សមរម្យ និងមាន​សណ្តាប់ធ្នាប់
៤. ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​បាន​យ៉ាង​ទាន់ពេល​វេលា
៥. អ្នក​បាន​ញ៉ាំអាហារពេល​ព្រឹក
៦. អ្នក​ញ៉ាំអាហារ​ពេល​ថ្ងៃ និង​ពេល​ល្ងាច
៧. យប់ឡើងមុន​ចូល​គេង អ្នក​ងូតទឹក សំអាត​ខ្លួន និង​ដុសធ្មេញ
៨. អ្នក​សំអាត​កន្លែង​គេង និង​ផ្ទះ​អ្នក​រស់នៅ​អោយ​មាន​អនាម័យ
៩. អ្នក​មិនងប់ងល់នឹង​រឿង​អ្វី​មួយ ដែល​ធ្វើ​អោយ​បំផ្លាញ​សុខភាព​របស់​អ្នក ដូចជា លេងហ្គេម មើល​រឿង ផឹកគ្រឿង​ស្រវឹង ផឹក​ភេសជ្ជៈប៉ូកំលាំង​…
១០. អ្នក​បាន​ហាត់ប្រាណ​ជាទៀង​ទាត់
១១. អ្នក​បាន​រក្សា​ឥរិយាបថ អោយ​ស្ថិត​នៅ​ក្នុង​សីល៥ជាប្រចាំ​

អត្ថបទ​ដោយ: Admin Rosmeanney