ម្នាក់បន្តិចៗ នឹងចូលរួមកែប្រែថ្នាក់មត្តេយ្យមួយនេះបាន

0
4264

រស់មានន័យ គឺជាជីវិតដែលបានចូលរួមចំនែកក្នុងការជួយអោយជីវិតអ្នកដទៃប្រសើរឡើង។ អ្នកអាចចាប់ផ្តើមពីអ្វីតិចតួចដែលខ្លួនឯងមាន។

ថ្នាក់មត្តេយ្យមួយថ្នាក់ ដែលមានកូនសិស្សចំនួន ២៥ នាក់ កំពុងខ្វះខាតសំភារៈសិក្សា តុ កៅអី សៀវភៅ សំភារៈក្មេងលេង។
ពួកយើងបានចាប់ផ្តើមប្រមូលថវិកាម្នាក់បន្តិចៗតាមលទ្ធភាពដែលមានដើម្បីជួយពួកគាត់ និងកែប្រែថ្នាក់រៀនមួយនោះ អោយក្លាយជាថ្នាក់ដែលកុមារចង់ទៅរៀន។

លោកអ្នកអាចចូលរួមចំនែកជាមួយពួកយើងបានតាមលទ្ធភាពដែលខ្លួនមាន។ ពួកយើងមានគម្រោង ទិញ តុ កៅអី សៀវភៅ ក្តារខៀនកូនក្មេង សំភារៈក្មេងលេង និងយកទៅចែកអោយពួកគាត់ នៅទីតាំងដូចខាងក្រោម៖

សាលាបឋមសិក្សា ក្រចាប់ក្រោម
ភូមិ ក្រចាប់ក្រោម ឃុំ ពាមមន្ទារ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង

ទំនាក់លេខទូរស័ព្ទដើម្បីចូលរួមជាសំភារៈ ឬថវិកា ដូចខាងក្រោម៖
015 63 70 77 / 087 560 191