Techniques Deal ជាមួយមនុស្សទៅតាមប្រភេទរបស់គាត់

0
402
Picture source: Google

 

​មនុស្ស​មាន​ ៣ ប្រភេទ (Three kinds of People)៖

ប្រភេទទី១៖ The Wise people:

Wise people ជាប្រភេទក្រុមមនុស្សដែល​បើកចិត្តទូលាយ​ក្នុង​ការ​ទទួល​មតិយោបល់​ពីមនុស្ស​នៅ​ជុំវិញ។ នៅពេល​មាន​នរណា​ម្នាក់ប្រាប់គាត់ ពីការខ្វះ​ខាត ឬ​កំហុស​ឆ្គងរបស់​គាត់ គាត់​រីក​រាយ​ក្នុង​ការ​ទទួល​feedback រួច​ព្យាយាម​កែ​ប្រែ​កំហុស​ឆ្គង​ទាំង​នោះ។

ដំណោះស្រាយ​ចំពោះ​គាត់៖

ប្រសិនបើ​ក្រុមហ៊ុន​មាន​បុគ្គលិក​ប្រភេទនេះ ក្រុមហ៊ុន ត្រូវ​ផ្តល់នូវ​ធនធាន ការអប់រំ និង​ការ​បណ្តុះ​បណ្តាល​ផ្សេង​ៗ​សម្រាប់គាត់។ គាត់​នឹង​អនុវត្តកាងារ​បាន​ប្រសើរ​ជាង​មុន ក្រោយ​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល និង​ការ​ផ្តល់ឱកាស​កែ​នូវ​កំហុស​ឆ្គង​មួយ​ចំនួន​ ក្នុង​ការ​អនុវត្ត​ការងារ​។

When truth presents itself, the wise person sees the light, takes in, and makes adjustments.

ប្រភេទទី២៖ The Foolish / The Stupid People:

បុគ្គលិក​ប្រភេទ​នេះ គឺ​បុគ្គលិក​ដែល​មិន​ដែល​ទទួល​នូវ​កំហុស​របស់គាត់។ នៅ​ពេល​ដែល​កំហុស​កើត​ឡើង​ គាត់​តែង​តែ​ទំលាក់​អោយ​អ្នកផ្សេង ហើយគាត់​មិនដែល​ខុស។ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ប្រាប់ពី​កំហុស​របស់​គាត់ មនុស្សប្រភេទនេះ​នឹង​ខឹង ​ឬ​ឈប់និយាយ​រក​តែម្តង។ នៅពេលខ្លះបុគ្គល​ប្រភេទនេះ ពេល​ទទួល​ការ​ Feedback គាត់​ឆ្លើយ​ថា​គាត់នឹង​កែ​ប្រែ គាត់ឆ្លើយ​ បាទ/ចាស តែ​ជាក់ស្តែង​គាត់នៅតែ​ប្រព្រឹត្ត​កំហុស​ដដែល​ៗ​ជា​និច្ច។

The fool tries to adjust the truth so he does not have to adjust to it.

ឧទាហរណ៍៖ បុគ្គលិក​ម្នាក់​មកធ្វើការ​យឺត​ជា​ប្រចាំ។ គាត់​តែ​ងតែ​បន្ទោស​មកពី​ស្ទះចរារចណ៍ គាត់​ថា​មកពីនេះមកពីនោះ ។ ក្រោយ​ជួប​ជា​មួយ​ប្រធានផ្ទាល់គាត់ដើម្បី​អោយ​គាត់​មកធ្វើការ​ទៀង​ទាត់ គាត់​សន្យារថា​នឹ​ង​កែ​ប្រែ​មកធ្វើការ​ទៀង​ទាត់ តែ​ជាក់ស្តែង​ គឺ​គាត់​នៅ​តែ​មកយឺត​ជា​និច្ច។

ដំណោះ​ស្រាយ​ចំពោះ​ បុគ្គលិក​ប្រភេទនេះ៖

ដាក់ limit អោយគាត់ និង​អោយ​គាត់​ជ្រើសរើស​លទ្ធផល​ចំពោះ​សកម្មភាព​របស់​គាត់ (Limits and Consequences)។

ចំពោះ បុគ្គលិក​ប្រភេទនេះ កំណត់​អោយ​ច្បាស់​ពី​អ្វី​ដែល​យើង​អាច​ទទួល​យក​បាន និង​លទ្ធផល​ចំពោះ​គាត់​ប្រសិន​បើគាត់​មិនកែប្រែ។

ឧទាហរណ៍៖

Mr. David លោកតែ​ងតែ​មកធ្វើ​ការ​យឺត​ជានិច្ច និង​ប្រើប្រាស់​ពាក្យសំដី​មិនសមសរម្យ​ចំពោះ​មិត្តរួម​ការងារ ហើយខ្ញុំបាន​ជួប​ជាមួយ​លោក​ច្រើន​ដង​មកហើយ តែ​មិន​ឃើញ​មាន​ការ​ផ្លាស់ប្តូរឡើយ។ ក្រុមហ៊ុន​មិនអាច​ទទួល​យក​បាន​នូវ​ការ​អនុវត្ត​ការងារ​របស់​លោក។ យើង​តម្រូវ​អោយ​លោកកែប្រែ។ ប្រសិនបើ​លោក​ចង់នៅ​បន្ត​ជា​មួយ​យើង​ លោក​ត្រូវ​តែ​កែ​ប្រែ ប្រសិន​បើ​លោកមិនកែ​ប្រែ លោក​ត្រូវ​ចាកចេញ។ តើ​លោក​ជ្រើស​រើស​ជំរើស​មួយ​ណា?

Ex.” Davy, your anger is hurtful to me, and I can’t allow myself to be yelled at anymore, so the next time it happens, I will leave.”

Ex. “Dara, I cannot allow myself to continue to be hurt or endangered by your drinking. So the next time it happens, I will leave the event or the house and go somewhere where I am not affected by it.”

Ex. “ Dave, I want to live in a sober house, and since you have chosen to not do anything about your addiction, I won’t be living with you anymore until you get treatment and get sober.”

ចំពោះ​មនុស្ស​ប្រភេទ​នេះ ភា​គច្រើន​គាត់មិនខ្វល់​ពីផល​ប៉ះ​ពាល់​នៃ​ទង្វើរបស់​គាត់​ចំពោះ​អ្នក​ដទៃឡើយ គាត់​ខ្វល់តែ​ផលប៉ះ​ពាល់​លើ​គាត់​ផ្ទាល់​តែ​ប៉ុណ្ណោះ។

ប្រភេទទី៣៖ Evil people:

មនុស្ស​នេះ ជា​ប្រភេទ​មនុស្ស​ដែល​មិនល្អ មនុស្សទុច្ចរិត។​ ដំណោះ​ស្រាយ គឺ លុយ មេធាវី និង​ ប៉ូលីស​។ ប្រសិនបើបុគ្គលិកនេះ មាន​ចំនុច​មិនស្រួល​មួយ​ចំនួន ពិបាក​ក្នុង​ការ​និយាយ​គ្នា ពិបាកទំនាក់ទំនង ជាមនុស្សមិនល្អ​ គួរ​តែ​អោយ​លុយ​គាត់តាមរយៈ​ការ​បញ្ឈប់ពី​ការ​ងារ​ដោយ​សង​ជំងឺ​ចិត្ត ជា​ជាង​ទុក​គាត់ឱ្យនៅនាំបង្កការលំបាកនា​ពេល​ក្រោយ។

សម្រាប់បញ្ហាមួយ​ចំនួន​ផ្សេងទៀត គឺ​ទុក​អោយ​មេធាវី ឬ​ប៉ូលីស​ ជា​អ្នក​ដោះស្រាយ។

ដកស្រង់​ចេញ​ពីសៀវភៅ៖ Necessary Endings និពន្ធ​ដោយលោក Dr. Henry Cloud

បកប្រែ​ដោយ៖ ទឹកតែ