រឿងនិទាននៃបុរសបំភ្លឺផ្លូវតាមសមុទ្រ

0
549
Source: Google

បុរសបំភ្លឺផ្លូវតាមសមុទ្រ (Lighthouse Keeper) គឺជាអ្នកដុតប្រេងលើប៉មបំភ្លឺផ្លូវដែលស្ថិតនៅច្រាំង ដើម្បីកុំអោយកប៉ាល់សមុទ្រដែលឆ្លងកាត់ទីនោះបុកច្រាំង។ ប្រេងដែលមានប្រើសម្រាប់ដុតលើប៉មបំភ្លឺផ្លូវ គឺមានចំនួនកំនត់មួយ ដែលបុរសនោះត្រូវ​ទុកដាក់​និង​ថែររក្សា​អោយបានល្អ។

រូបភាព​តំណាង

នៅយប់មួយ មានបុរសចំណាស់ម្នាក់ដែលរស់នៅក្បែរទីនោះមកសុំខ្ចីប្រេង ដើម្បីប្រើប្រាស់នៅក្នុងផ្ទះរបស់គាត់អោយភ្លឺ ហើយបុរសបំភ្លឺផ្លូវតាមសមុទ្រនោះក៏អោយគាត់ខ្ចីមួយចំនួន។

យប់បន្ទាប់ អ្នកធ្វើដំណើរតាមផ្លូវបានសុំប្រេងរបស់បុរសបំភ្លឹផ្លូវ ដើម្បីដុតបំភ្លឺហើយគាត់អាចធ្វើដំណើរពេលយប់បន្តទៀត ឃើញដូចនេះ បុរសបំភ្លឺផ្លូវក៏អោយប្រេងទៅគាត់។

យប់បន្ទាប់ទៀត ពេលបុរសបំភ្លឺផ្លូវកំពុងតែគេងលក់ មានស្ត្រីជាម្តាយម្នាក់បានមកគោះទ្វារគាត់ ហើយសូមអង្វរសូមប្រេងខ្លះពីគាត់ ដើម្បីប្រើប្រាស់ក្នុងផ្ទះ និងចំអិនម្ហូបសម្រាប់គ្រួសារនាង។ ដូចលើកមុនដែរ បុរសនោះ ក៏អោយប្រេងទៅស្ត្រីនោះ។

ក្រោយមក បុរសនោះក៏អស់ប្រេង ហើយពន្លឺប៉មបំភ្លឺផ្លូវសមុទ្រក៏រលត់។ កប៉ាល់ជាច្រើនបានបុកច្រាំង ហើយជីវិតជាច្រើនបានបាត់បង់ ក៏ព្រោះតែបុរសបំភ្លឺផ្លូវសមុទ្រភ្លេចពីតួនាទីចំបងរបស់គាត់។ គាត់ធ្វើការធ្វេសប្រហែសលើតួនាទីចំបងរបស់គាត់ (កិច្ចការអាទិភាព) ជាហេតុធ្វើអោយគាត់ត្រូវទទួលខុសត្រូវលើនូវសោកនាកម្មដ៏ធំធេង។

រឿងបុរសបំភ្លឺផ្លូវនេះ ឆ្លុះបញ្ចាំងពីអ្នកដឹកនាំ ដែលធ្វើតែការងារបន្ទាន់ៗ ការងារកើតឡើងភ្លាមៗ ការងារត្រូវដោះស្រាយ ដែលគាត់មិនបានមានពេលផ្តោតលើការងារស្នូលនៅក្នុងការដឹកនាំអោយមានប្រសិទ្ធិភាព។
ដើម្បីជៀសវាងបញ្ហានេះ អ្នកដឹកនាំត្រូវផ្តោតលើរឿងអាទិភាពនិងធ្វើការនោះមុន រួចធ្វើការងារផ្សេងតាមក្រោយ។

បកប្រែចេញពីសៀវភៅ: Leadership Wisdom by Robin Sharma
ចែករំលែកដោយសេចក្តីស្រលាញ់: Rosmeanney
បកប្រែដោយ : ទឹកតែ