ល្មមភ្ញាក់ខ្លួន​ហើយ! យុវវ័យមិនមែន​ជា​វ័យ​សម្រាប់លេងហ្គេម​ទេ

0
1961
Image source: BBC news

តាមការ​សិក្សា​ស្រាវជ្រាវ​ យុវវ័យភាគ​ច្រើនគឺ​លេង​ហ្គេម​តាម​កុំព្យូទ័រ​ជា​ប្រចាំ​។

តើ​យុវវ័យ​បាន​ទទួល​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការ​លេង​ហ្គេម?

អ្វី​ដែលយើង​បាន​ដឹង យុវវ័យគាត់៖
១. ខាត​ពេលវេលា​ហាត់ប្រាណ
២. ខាត​ពេលវេលាសិក្សា​រៀន​សូត្រ
៣. បះពាល់ដល់សុខភាពខួរ​ក្បាល
៤. រំខាន​ការ​គេង​នៅ​ពេល​យប់
៥. មិនមាន​ពេល​រៀនសូត្រ​អ្វី​ដែល​ថ្មី និង​ជម្រុញ​ការ​រីក​ចម្រើន​ផ្ទាល់ខ្លួន ដូច​ជា ពេល​វេលា​រៀន​ភាសាថ្មី សាកល្បង​ជំនាញ​ថ្មី ដោយសារ​ពេលវេលា​ចំនាយ​លើ​ហ្គេម
៦. ខាត​ពេលវេលា​រកលុយ​ ដោយ​សារ​ជាប់លេង​ហ្គេម
៧. ខាត​លុយ ដោយ​សារ​បង់លុយ​ដើម្បី​លេងហ្គេម
៨. បាត់បង់ឱកាស​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ដោយ​សារ​លេង​ហ្គេម​ពេក
៩. បាត់​បង់ទំនាក់​ទំនង​នៅ​ក្នុង​គ្រួសារ​ ដោយ​សារ​វក់នឹង​ហ្គេម
១០. មាន​ការ​ប៉ះ​ពាល់​ដទៃ​ទៀតជាច្រើន

យុវវ័យ​ទាំង​ឡាយ ពេល​វេលា​នេះ ជា​ពេល​ដែល​អ្នក​ត្រូវ​សិក្សា​សន្សំចំនេះ សន្សំលុយ សន្សំជំនាញ ដើម្បី​ប្រើប្រាស់​នាពេល​ខាង​មុខ។
ដើម្បី​ផ្តាច់ការ​លេងហ្គេម សូម​យុវវ័យ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​បាន​រីកចម្រើន​អ្វីខ្លះ បន្ទាប់ពី​អ្នក​បានប្រើ​ពេលវេលា​លេង​ហ្គេម​យ៉ាង​យូរ​មក?
ការ​រីកចម្រើន​គឺ វាស់ទៅលើ សុខភាព ទ្រព្យ​សម្បត្តិ បញ្ញាស្មារតី។

តើសុខភាព​អ្នក​ល្អ​ជាង​មុនក្រោយលេងហ្គេមទេ?
តើទ្រព្យ​សម្បត្តិ​អ្នករីកចម្រើន​ក្រោយលេង​ហ្គេម​ទេ?
តើ​បញ្ញាស្មារតី ភាព​ចាស់​ទុំ ចាស់ចិត្ត​គំនិត រីកចម្រើន​ដោយសារ​ហ្គេមទេ?
តើ​អ្នក​មាន​ទំនាក់ទំនង​ល្អជាង​មុន ដោយសារ​លេងហ្គេម​ទេ?

អត្ថបទដោយ៖ Rosmeanney