ឱកាសការងារជា Project Engineer ជាមួយក្រុមហ៊ុនជំនាញធ្វើកម្រាល Khmer Builder

0
2236

តើអ្នកកំពុងស្វែងរកឱកាសការងារជា វិស្វករតាមគម្រោងមែនទេ? ក្រុមហ៊ុន ខ្មែរ ប៊ីលឌើរ ជាក្រុមហ៊ុន មានជំនាញក្នុងការធ្វើកម្រាលនិង សេវាកម្មការពារជ្រាបទឹក ដូចជា៖
• Epoxy Floor
• Floor Hardener
• Polish Concrete
• Concrete Injection
• Waterproofing services

ក្រុមហ៊ុន ខ្មែរ ប៊ីលឌើរ កំពុងជ្រើសរើស វិស្វករតាមគម្រោង (Project Engineer) ចំនួន ២ នាក់ ដែលមានតួនាទី ដូចខាងក្រោម៖

– គ្រប់គ្រងការដ្ឋាន
– បែងចែងកម្លាំងជំនាញ និងកម្មករទៅតាមគម្រោងនីមួយៗ

– ស្នើសំភារៈសម្រាប់ការដ្ឋាននីមួយៗ និង​រក្សាទុកដាក់សំភារៈនៅការដ្ឋាន​អោយបាន​គង់វង្ស

– ត្រួតពិនិត្យសុវត្ថិភាពតាមការដ្ឋាន

– ធ្វើការផ្ទៀងផ្ទាត់សំភារៈនៅពេលទៅដល់ការដ្ឋាន និង នៅពេលត្រលប់មកវិញ

– រៀបចំផែនការ កំណត់ពេលវេលានៃគម្រោង

– វាយតម្លៃដំណាក់កាលនៃដំណើរការគម្រោងផ្អែកតាមការប្រើប្រាស់បច្ចេកទេស ធនធាន និង បទពិសោធន៍ជាក់ស្តែង

– ទទួលខុសត្រូវគ្រប់គ្រង ត្រួតពិនិត្យ ចាត់ចែង ផ្នែកបច្ចេកទេសនៅតាមការដ្ឋាននីមួយៗដោយ ធ្វើការវិភាគពីបច្ចេកទេស និង ការវាស់វែង

– វាយតម្លៃស្ថានភាពនៃការដ្ឋាននីមួយៗ រួចធ្វើការសម្រេចចិត្តលើការប្រើពលកម្ម និង បច្ចេកទេស ដោយធានាសុវត្ថិភាពដល់បុគ្គលិក និង កម្មករ

– ធ្វើរបាយការណ៍ពីដំណើរការរបស់ការដ្ឋាន ចាប់ពីពេលចាប់ផ្តើមរហូតដល់ពេលចប់ដើម្បី ទុកជាឯកសាររៀនសូត្រសម្រាប់ការដ្ឋានផ្សេងៗទៀត

– ត្រួតពិនិត្យគ្រឿងមាស៊ីន និង សំភារៈមុនពេលប្រើប្រាស់ បើមានភាពមិនប្រក្រតីត្រូវរាយការណ៍ភ្លាមៗដល់ការិយាល័យ

– ចុះទៅជួបភ្ញៀវជាមួយផ្នែកលក់ ពេលមានការស្នើសុំ

– បណ្តុះបណ្តាល និងបង្រៀនបច្ចេកទេសដល់ក្រុមការងារ

ខាងក្រោមនេះ ជាលក្ខខណ្ឌក្នុងការជ្រើសរើស និងសារៈប្រយោជន៍ដែលទទួលបានក្នុងការធ្វើការជាមួយក្រុមហ៊ុន ខ្មែរ ប៊ីលឌើរ ៖