មកធ្វើការទៀងទាត់ គឺបានធ្វើអំពើល្អយ៉ាងច្រើន ដែ​លអ្នកមិននឹកស្មានដល់

0
289

តើអ្នកមានដឹងទេ ការមកបំពេញការងារជាទៀងទាត់របស់អ្នកនៅកន្លែងការងារ គឺ​បាន​ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ស្ថាប័ន អ្នកជុំវិញខ្លួន និង​ខ្លួនអ្នកផ្ទាល់ដូចជា៖

១. អ្នកបានសាងភាពស្ងប់សម្រាប់ផ្លូវចិត្តខ្លួនឯងៈ អ្នកមកធ្វើការលឿន ច្រើនតែមានអារម្មណ៍ល្អចំពោះខ្លួនឯង និងមិនខឹងឬស្តីបន្ទោសនឹងការស្ទះចរាចរណ៍ណាមួយ

២. ធ្វើអោយមិត្តរួមការងារមានភាពងាយស្រួល ព្រោះអ្នកធ្វើការងាររបស់អ្នកដោយមិនពឹងមិត្តរួមការងារធ្វើជំនួសអ្នក ដោយសារតែអ្នកមកធ្វើការយឺត ឬឈប់ញឹកញាប់។

៣. ធ្វើអោយភ្ញៀវមានភាពងាយស្រួល ព្រោះមកដល់ហាងក៏មានបុគ្គលិកលក់ចាំបម្រើនិងផ្តលសេវាកម្មផ្សេងៗដល់ពួកគាត់

៤. អ្នកធ្វើអោយផ្នែកគ្រប់គ្រងបុគ្គលិកមានអារម្មណ៍ធូរស្រាល ដោយមិនចាំបាច់តានតឹងនឹងការមកធ្វើការយឺត ឈប់ច្រើនដដែលៗ ដែលនាំអោយរអាក់រអួលដល់ដំណើរការការងារ

៥. អ្នកបានចូលរួម build brand របស់ក្រុមហ៊ុនឬ​ស្ថាប័ន្ថដែលអ្នកកំពុងតែធ្វើការ

៦. អ្នកជួយអោយប្រាក់ចំពេញរបស់ក្រុមហ៊ុនកើនឡើងៈ ការមកបំពេញការងាររៀងខ្លួនបានត្រឹមត្រូវ ធ្វើអោយកើនប្រសិទ្ធភាពការងារ ដែលនាំអោយកើនប្រាក់ចំណេញ

៧. កំនើនប្រាក់បង់ពន្ធជូនរដ្ឋក៏បានកើនឡើង នៅពេលដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើង។ អ្នកបានចូលរួមចំណែកយ៉ាងធំមួយក្នុងការជួយបង្កើនចំណូលពន្ធរបស់រដ្ឋសម្រាប់ចំណាយសាធារណៈរដ្ឋដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវារដ្ឋបាលសាធារណៈ ..។ល។

៨. អ្នកបាន​ធ្វើខ្លួនជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ

៩. អ្នកបានបង្ហាញប្រាប់អ្នកជុំវិញខ្លួនថា​ ពួកយើង​អាច​រស់នៅនិង​ធ្វើការដោយភាពរីករាយ ដើម្បីអោយមិត្តរួមការងាររៀនសូត្រតាម​ពីការ​ប្រតិបត្តិល្អរបស់អ្នក ។

អត្ថបទដោយៈ ទឹកតែ