អ្នកណាខ្លះធ្វើការយូរហើយអត់សល់លុយ? អ្នកណាខ្លះពេលមានជំងឺឬមានរឿងបន្ទាន់ មិនមានលុយចំណាយ ហើយរត់ទៅខ្ចីលុយគេ? បើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ សូមមើលរបៀបនៃការចាត់ចែងប្រាក់ចំណូលរបស់អ្នកថាតើ តាមបែប A ឬ តាមបែប B?
បែប A
ជាទូទៅ មនុស្សចំនួន ៩៤.៧% ពេលទទួលបានប្រាក់ចំណូលឬប្រាក់ខែ តែងតែចំណាយលើតម្រូវការជាមូលដ្ឋានរបស់ខ្លួនឬប្រចាំគ្រួសារ បន្ទាប់មកយកទៅបណ្តាក់ទុនដូចជាចំណាយលើការរៀនសូត្រ ហើយសល់លុយប៉ុន្មានបានសន្សំ។
នៅពេលធ្វើបែបនេះ ក្នុងមួយខែមួយខែ ប្រភេទAមិនសល់លុយច្រើនដើម្បីសន្សំនោះទេ ពីព្រោះអ្នកចាយអស់ហើយទើបសន្សំ។
បែប B
មនុស្សចំនួន ៥.៣% ប៉ុណ្ណោះ ដែលចាត់ចែងលុយតាមប្រភេទ B ។ ប្រភេទ B នេះ បន្ទាប់ពីទទួលបានប្រាក់ចំណូលភ្លាម គេដកយកទៅសន្សំជាមុនសិន។ ក្រោយមកគេយកទៅដាក់បណ្តាក់ទុនផ្សេងៗដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀត។ ជាចុងក្រោយ សល់លុយប៉ុន្មាន ទើបគេចំណាយលើការរស់នៅប្រចាំថ្ងៃ។
សរុបមក អ្នកអាចបែងចែកប្រាក់ចំណូលដូចខាងក្រោម៖
៥០% នៃប្រាក់ចំណូល សម្រាប់ការរស់នៅ អាហារប្រចាំថ្ងៃ ជួលផ្ទះ
៣០% នៃប្រាក់ចំណូល លើការបណ្តាក់ទុនឬអភិវឌ្ឍន៍ខ្លួន ដំណើរកំសាន្ត ការរៀនសូត្រ
២០% នៃប្រាក់ចំណូល សន្សំទុក (បើអ្នកអាចសន្សំទុកបានកាន់តែច្រើនកាន់តែល្អ)
អញ្ចឹង តើអ្នកគួរប្តូររបៀបចាត់ចែងប្រាក់ចំណូលពី A ទៅ B ឬ ពី B ទៅ A?
ប្រភពបែងចែកប្រាក់ចំណូល៖ ពីបរទេស
អត្ថបទដោយ៖ Admin