មនុស្សមាន ៣ ប្រភេទ (Three kinds of People)៖
ប្រភេទទី១៖ The Wise people:
Wise people ជាប្រភេទក្រុមមនុស្សដែលបើកចិត្តទូលាយក្នុងការទទួលមតិយោបល់ពីមនុស្សនៅជុំវិញ។ នៅពេលមាននរណាម្នាក់ប្រាប់គាត់ ពីការខ្វះខាត ឬកំហុសឆ្គងរបស់គាត់ គាត់រីករាយក្នុងការទទួលfeedback រួចព្យាយាមកែប្រែកំហុសឆ្គងទាំងនោះ។
ដំណោះស្រាយចំពោះគាត់៖
ប្រសិនបើក្រុមហ៊ុនមានបុគ្គលិកប្រភេទនេះ ក្រុមហ៊ុន ត្រូវផ្តល់នូវធនធាន ការអប់រំ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់គាត់។ គាត់នឹងអនុវត្តកាងារបានប្រសើរជាងមុន ក្រោយពីទទួលបានការបណ្តុះបណ្តាល និងការផ្តល់ឱកាសកែនូវកំហុសឆ្គងមួយចំនួន ក្នុងការអនុវត្តការងារ។
When truth presents itself, the wise person sees the light, takes in, and makes adjustments.
ប្រភេទទី២៖ The Foolish / The Stupid People:
បុគ្គលិកប្រភេទនេះ គឺបុគ្គលិកដែលមិនដែលទទួលនូវកំហុសរបស់គាត់។ នៅពេលដែលកំហុសកើតឡើង គាត់តែងតែទំលាក់អោយអ្នកផ្សេង ហើយគាត់មិនដែលខុស។ នៅពេលដែលមាននរណាម្នាក់ប្រាប់ពីកំហុសរបស់គាត់ មនុស្សប្រភេទនេះនឹងខឹង ឬឈប់និយាយរកតែម្តង។ នៅពេលខ្លះបុគ្គលប្រភេទនេះ ពេលទទួលការ Feedback គាត់ឆ្លើយថាគាត់នឹងកែប្រែ គាត់ឆ្លើយ បាទ/ចាស តែជាក់ស្តែងគាត់នៅតែប្រព្រឹត្តកំហុសដដែលៗជានិច្ច។
The fool tries to adjust the truth so he does not have to adjust to it.
ឧទាហរណ៍៖ បុគ្គលិកម្នាក់មកធ្វើការយឺតជាប្រចាំ។ គាត់តែងតែបន្ទោសមកពីស្ទះចរារចណ៍ គាត់ថាមកពីនេះមកពីនោះ ។ ក្រោយជួបជាមួយប្រធានផ្ទាល់គាត់ដើម្បីអោយគាត់មកធ្វើការទៀងទាត់ គាត់សន្យារថានឹងកែប្រែមកធ្វើការទៀងទាត់ តែជាក់ស្តែង គឺគាត់នៅតែមកយឺតជានិច្ច។
ដំណោះស្រាយចំពោះ បុគ្គលិកប្រភេទនេះ៖
ដាក់ limit អោយគាត់ និងអោយគាត់ជ្រើសរើសលទ្ធផលចំពោះសកម្មភាពរបស់គាត់ (Limits and Consequences)។
ចំពោះ បុគ្គលិកប្រភេទនេះ កំណត់អោយច្បាស់ពីអ្វីដែលយើងអាចទទួលយកបាន និងលទ្ធផលចំពោះគាត់ប្រសិនបើគាត់មិនកែប្រែ។
ឧទាហរណ៍៖
Mr. David លោកតែងតែមកធ្វើការយឺតជានិច្ច និងប្រើប្រាស់ពាក្យសំដីមិនសមសរម្យចំពោះមិត្តរួមការងារ ហើយខ្ញុំបានជួបជាមួយលោកច្រើនដងមកហើយ តែមិនឃើញមានការផ្លាស់ប្តូរឡើយ។ ក្រុមហ៊ុនមិនអាចទទួលយកបាននូវការអនុវត្តការងាររបស់លោក។ យើងតម្រូវអោយលោកកែប្រែ។ ប្រសិនបើលោកចង់នៅបន្តជាមួយយើង លោកត្រូវតែកែប្រែ ប្រសិនបើលោកមិនកែប្រែ លោកត្រូវចាកចេញ។ តើលោកជ្រើសរើសជំរើសមួយណា?
Ex.” Davy, your anger is hurtful to me, and I can’t allow myself to be yelled at anymore, so the next time it happens, I will leave.”
Ex. “Dara, I cannot allow myself to continue to be hurt or endangered by your drinking. So the next time it happens, I will leave the event or the house and go somewhere where I am not affected by it.”
Ex. “ Dave, I want to live in a sober house, and since you have chosen to not do anything about your addiction, I won’t be living with you anymore until you get treatment and get sober.”
ចំពោះមនុស្សប្រភេទនេះ ភាគច្រើនគាត់មិនខ្វល់ពីផលប៉ះពាល់នៃទង្វើរបស់គាត់ចំពោះអ្នកដទៃឡើយ គាត់ខ្វល់តែផលប៉ះពាល់លើគាត់ផ្ទាល់តែប៉ុណ្ណោះ។
ប្រភេទទី៣៖ Evil people:
មនុស្សនេះ ជាប្រភេទមនុស្សដែលមិនល្អ មនុស្សទុច្ចរិត។ ដំណោះស្រាយ គឺ លុយ មេធាវី និង ប៉ូលីស។ ប្រសិនបើបុគ្គលិកនេះ មានចំនុចមិនស្រួលមួយចំនួន ពិបាកក្នុងការនិយាយគ្នា ពិបាកទំនាក់ទំនង ជាមនុស្សមិនល្អ គួរតែអោយលុយគាត់តាមរយៈការបញ្ឈប់ពីការងារដោយសងជំងឺចិត្ត ជាជាងទុកគាត់ឱ្យនៅនាំបង្កការលំបាកនាពេលក្រោយ។
សម្រាប់បញ្ហាមួយចំនួនផ្សេងទៀត គឺទុកអោយមេធាវី ឬប៉ូលីស ជាអ្នកដោះស្រាយ។
ដកស្រង់ចេញពីសៀវភៅ៖ Necessary Endings និពន្ធដោយលោក Dr. Henry Cloud
បកប្រែដោយ៖ ទឹកតែ