តើបញ្ហាហិវញ្ញវត្ថុរបស់អ្នកកំពុងស្ថិតនៅក្នុងចំនុចក្រហមមែនទេ?

0
1373
Image source: Google

តើបញ្ហាហិវញ្ញវត្ថុរបស់អ្នកកំពុងស្ថិតនៅក្នុងចំនុចក្រហមមែនទេ?
តើអ្នកកំពុងគិតរកមធ្យោបាយណាដែលផ្តល់ផលច្រើននិងលឿនរហ័សបំផុតដើម្បីដោះស្រាយបញ្ហាលុយមែនទេ?
ប្រសិនបើអ្នកអាចរកបានដំណោះស្រាយដែលធំនិងរហ័សបាន ចូរអ្នកធ្វើចុះ។
តែប្រសិនបើអ្នករកមិនបានទេ សូមអានអត្ថបទខាងក្រោមនេះសិន៖

នៅពេលដែលមានវិបត្តិធ្ងន់ធ្ងរ អារម្មណ៍ភ័យខ្លាចតែងតែកើតមាន ការធ្វើរឿងតូចៗគឺជាខ្សែរសង្រោះជីវិត៖
Gina គឺជាម្ចាស់ក្រុមហ៊ុនតិចណូឡូជីម្នាក់។ ពេលចាប់ផ្តើមដំបូង ក្រុមហ៊ុនមានថវិកាយ៉ាងច្រើន ប៉ុន្តែដោយសារការចាយលុយច្រើនលើសលុប និងការរឹតបន្តឹងការជំពាក់ បានធ្វើអោយក្រុមហ៊ុនជួបបញ្ហា។ ប្រសិនបើបន្តធ្វើដូចដើម អ្នកដែលដាក់ទុនរួមជាមួយគាត់នឹងដកហ៊ុនចេញវិញជាមិនខាន។ Gina មានអារម្មណ៍ខ្មាស់អៀនដោយបានឃើញនូវអ្វីកំពុងតែកើតឡើង ដោយសារតែគាត់គ្រប់គ្រងលុយរបស់ក្រុមហ៊ុនមិនបានល្អ។ គាត់មិនបានធ្វើរឿងខុសច្បាប់ឬខុសក្រមសីលធម៌ឡើយ។ ប៉ុន្តែបើមើលត្រលប់ក្រោយ គាត់បានចំណាយលុយយ៉ាងច្រើនលើរបស់ថ្លៃៗប្រណិតដូចជាគ្រឿងសង្ហារឹមសម្រាប់ការិយាល័យ និងកាដូរដ៏មានតម្លៃ ថ្លៃៗជូនអតិថិជនរបស់ក្រុមហ៊ុន។

Gina បានប្រើប្រាស់ជំហានតូចៗ (small step by Kaizen) ដើម្បីដោះស្រាយបញ្ហារបស់នាងនៅកន្លែងការងារ។ ជាធម្មតាពេលមានវបត្តិបែបនេះ គ្រប់គ្នាមិនចង់ប្រើជំហានតូចៗទេ គឺគាត់ចង់ប្រើជំហានធំៗដោយការកាត់បន្ថយការចំណាយរាប់ពាន់ដុល្លារតែម្តង។ ប៉ុន្តែដោយសាររកមិនទាន់ឃើញ គាត់ក៏យល់ព្រមអនុវត្តជំហានដ៏តូចបំផុតដើម្បីដោះស្រាយបញ្ហារបស់នាង។

គាត់ត្រូវបានផ្តល់យោបល់អោយសន្សំលុយអោយបាន១ដុល្លារក្នុង១ថ្ងៃសម្រាប់ក្រុមហ៊ុនរបស់គាត់។ ជំហានដំបូងក្នុងការសន្សំលុយរបស់គាត់គឺពេលចេញក្រៅឬពេលញុំាបាយគាត់ហូបទឹកសុទ្ធធម្មតាជំនួសអោយទឹកសូដា ឬកាហ្វេ។ នៅសប្តាហ៍បន្ទាប់ គាត់សន្សំបានលើស៥០សេនក្នុង១ថ្ងៃ ដោយអានពត៌មានតាម Online ជំនួសការទិញកាសែតអាន។ នៅសប្តាហ៍ទី៥ គាត់បានរកឃើញមធ្យោបាយសន្សំលុយបន្ថែមទៀតដូចជាៈ
• ខ្ចប់បាយមកពីផ្ទះសម្រាប់អាហារថ្ងៃត្រង់
• រៀបចំតុរបស់គាត់ និងរករបស់ប្រើប្រាស់តូចៗដូចជា ប៊ិក ប្រដាប់កឹប ។ល។ ដែលគាត់បានគិតថាបាត់ជាយូរហើយ
• ថតចម្លងឯកសារសងខាងក្រដាស

ការសន្សំលុយកាលពីមុនគឺជាការលំបាកសម្រាប់ Gina ប៉ុន្តែពេលនេះវាក្លាយជាទម្លាប់ប្រចាំសម្រាប់គាត់។ គាត់បានផ្លាស់ប្តូរ។អ្វីដែលគួរអោយភ្ញាក់ផ្អើល គាត់ចាប់ផ្តើមរកឃើញការជំហានធំក្នុងការសន្សំលុយ។
ក្នុងរយៈពេល២សប្តាហ៍ ៖
• គាត់បានធ្វើការចរចារឡើងវិញជាមួយអ្នកផ្តត់ផ្គង់របស់គាត់២ក្រុមហ៊ុន។
• គាត់បានទៅទាក់ទងក្រុមហ៊ុនទើបបើកថ្មីៗ មកជួលspace របស់ក្រុមហ៊ុនគាត់ធ្វើជាការិយាល័យ ដែលធ្វើអោយគាត់កាត់បន្ថយថ្លៃជូលអគារបានពាក់កណ្តាល
• នៅពេលគាត់ជួបអតិថិជនថ្មី គាត់ផ្ញើក្រដាសសរសេរដោយដៃជូនភ្ញៀវជំនួសកាដូរ
Gina បានដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់គាត់ ដោយប្រើប្រាស់ជំហានតូចៗក្នុងការសន្សំលុយ បន្ទាប់មកក៏ក្លាយជាទម្លាប់របស់គាត់ក្នុងការសន្សំលុយ ហើយចុងក្រោយគាត់ក៏បានរកឃើញជំហានធំៗក្នុងការកាត់បន្ថយចំណាយ។
ការចាប់ផ្តើមធ្វើអ្វីពីតូចៗ ធ្វើអោយយើងបង្កើតបានទម្លាប់ថ្មី្ ទម្លាប់ដែលប្រសើរជាងមុនដែលធ្វើអោយអ្នកអាចដោះស្រាយបញ្ហារបស់អ្នកបាន។

ដកស្រង់ចេញពី សៀវភៅ The Spirit of Kaizen
ប្រែសម្រួលដោយៈ ទឹកតែ