តោះមកដឹងប្រភេទគោលដៅទាំង៦ ដែលជួយអោយជីវិតអ្នករស់នៅដោយពេញលេញ?

0
2260

ថ្ងៃនេះ ខ្ញុំសូមចែក​រំលែក​ពីប្រភេទនៃគោលដៅទាំង​៦ ដែល​អ្នកទាំង​អស់គ្នាអាច​រៀនសរសេរ​ដោយផ្ទាល់ដើម្បីកំណត់គោលដៅ​ឆ្នាំ​ថ្មី ដែល​នឹង​ជួយ​អោយ​ជីវិត​អ្នកទាំង​អស់គ្នា​រស់នៅ​មានន័យ រស់នៅដោយ​ពេញ​លេញ រស់នៅដោយគ្មានការសោកស្តាយ។ គោលដៅទាំង​ ៦ នោះមាន៖

គោលដៅទី១៖ គោលដៅសុខភាព (Health and Fitness Goals (Good health)

កំនត់គោលដៅ​សុខភាពរបស់អ្នកអោយរឹងមាំ មិនសូវឈឺ មានកម្លាំង តាមរយៈការហាត់ប្រាណ បរិភោគអាហារល្អៗដូចជាបន្លែនិងផ្លែឈើ និង សំរាកអោយបានគ្រប់គ្រាន់។

គោលដៅទី២៖ គោលដៅអភិវឌ្ឍន៍ខ្លួន និង​ការ​អប់រំ (Self-improvement and Education Goals)

ជាគោលដៅក្នុងការអភិវឌ្ឍន៍ចំនេះដឹង ជំនាញអោយរបស់ខ្លួនអោយប្រសើរឡើង​ពីមួយថ្ងៃទៅ១ថ្ងៃ។ លោកអ្នក អាច​កំនត់គោលដៅអានសៀវភៅប្រចាំឆ្នាំ រៀនជំនាញថ្មីៗ ដូច​ជាកុំព្យូទ័រ រៀនកូដ រៀនធ្វើនំ រៀនបើកឡាន រៀនភាសាថ្មីៗបន្ថែមទៀត។

គោលដៅទី៣៖ គោលដៅគ្រួសារ និង​មិត្ត​ភាព(Family Plan/ Romantic Plans/ Relationship with Friends)

គោលដៅនេះ ជួយអោយអ្នកអាច​រក្សាទំនាក់ទំនង​បាន​ល្អជាមួយមនុស្សជាទីស្រលាញ់ គ្រួសារ និង​មិត្តភក្ត័ជាដើម។

គោលដៅទី៤៖ គោលដៅស្ងប់សុខ​ផ្លូវ​ចិត្ត (Spiritual Goals)

ជាគោលដៅ ដែល​ជួយអោយអ្នកទាំង​អស់គ្នា​មានភាព​ស្ងប់ក្នុងចិត្ត និង​មានអារម្មណ៍ស្រស់ថ្លា មិន​ប្រតិកម្មខ្លាំងៗទៅនឹង​ស្ថានការណ៍ដែល​កើតឡើង។

គោលដៅទី៥៖ គោលដៅសង្គម និង​សហគមន៍ (Social and Community Goals)

គោលដៅនេះ គឺ​ជា​ការចូលរួម​ចំនែក​របស់អ្នកទាំង​អស់គ្នា​នៅ​ក្នុង​សហគមន៍ ។ ការរស់នៅ ដើម្បីតែ​ខ្លួ​ន​ឯង មិនជួយ​អោយអ្នកទាំង​អស់គ្នា​មានសេចក្តីសុខ និង​រីករាយពិតប្រាកដឡើយ។

គោលដៅទី៦៖ គោលដៅហិរញ្ញវត្ថុ (Financial and Material Goals)

គោលដៅហិវញ្ញវត្ថ គឺ​ជាគោលដៅ​មួយដែល​លោកអ្នកកំនត់គោលដៅ​ថវិកា ដែល​លោកអ្នក​ចង់​សម្រេច​អោយបាន ។ អ្នកត្រូវ​មាន​ប្រាក់សន្សំទុកសម្រាប់ពេល​ឈឺស្កាត់ ប្រាក់ទុកដើម្បីរៀនសូត្រ​ អភវិឌ្ឍន៍ខ្លួន ប្រាក់យកទៅវិនិយោគ ប្រាក់ចាយវាយប្រចាំ​ថ្ងៃ ប្រាក់ឧបត្ថម្ភទៅឱពុកម្តាយ ។ គោលដៅនេះ ក៏អាចសំដៅទៅលើការ ទិញ​ផ្ទះ ទិញឡាន ទិញ​ម៉ូតូ ។ល។

ក្រោយពីបានកំណត់គោលដៅទាំង៦ រួចហើយ សូមអ្នកទាំងអស់ប្តេជ្ញាអនុវត្តតាមគោលដៅទាំង​នោះ ទើបជីវិតរស់នៅដោយ​រស់រវើក រស់នៅដោយមានន័យពេញលេញ។

អត្ថបទដកស្រង់ចេញពីសៀវភៅដូចខាង​ក្រោម៖

  1. Happy for No Reasons by Marci Shimoff
  2. Leader Who has no title By Robin Sharma
  3. The Compound Effects by Darren Hardy
  4. The 5 AM Club by Robin Sharma
  5. The Passion Test by Janet Attwood and Christ Attwood

បកប្រែដោយ: ទឹកតែ