តើ​អ្នក​ណា​ខ្លះ​ធ្វើ​មេ​គេ ហើយ​ពិបាក​ចិត្ត​ពេល​ស្តី​អោយគេ?

0
1914
Image source: google

អ្នក​ដឹក​នាំ​ថ្នាក់កណ្តាល​តែងទទួល​អារម្មណ៍​ថា ខ្លួន​មាន​ការលំបាក​ដែល​ត្រូវ​ទទួល​យក​សារ​ពី​ថ្នាក់លើ រួច​នាំ​យក​សារ​នោះ​ទៅ​ថ្នាក់ក្រោម។ ជា​ទូទៅ​សារ​ទាំង​នោះច្រើន​តែ​ជា​ការ​ ការ​ស្តី​បន្ទោសលើការ​ធ្វើការងារ​មិន​បាន​ល្អ ការតម្រូវ​ឲ្យបុគ្គលិក​ខិត​ខំធ្វើ​ការ​​ជាង​មុន ឬជាការកំនត់​វិន័យ​បន្ថែម​ដល់​បុគ្គលិក​ថ្នាក់ក្រោម។ អ្នកតែង​មាន​គំនាប​ក្នុង​ចិត្ត​ថា អ្នក​ត្រូវ​ស្តី​បន្ទោស​ឲ្យ​កូនចៅ​របស់ខ្លួន អ្នក​ត្រូវ​ទទួល​យក​កំហឹង​ផ្សេងៗ​ចេញពីថ្នាក់លើ ហើយ​ក៏​ទទួល​យក​ការខឹង​សំបារ​ពី​អ្នក​ថ្នាក់​ក្រោម។ អ្នក​ជានិច្ច​កាល​តែងមាន​សំពាធ​ផ្លូវ​ចិត្ត ។ ហេតុដូចនេះ ក្រុមការងារ​យើងខ្ញុំ​សូម​ណែនាំ​វិធីសាស្ត្រខ្លះ​ៗ​ដែល​ដក​ស្រង់​ចេញ​ពីសៀវភៅ Winning at Work by Mel Sandler and Muriel Gray ​ដែលនឹង​អាច​ជួយ​អ្នក​បាន​ប្រសិន​បើ​អ្នក​ព្យាយាម​អនុវត្ត​តាម៖​

១. ពិភាក្សា​ជាមួយ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ដំណែង​ថ្នាក់កណ្តាល​ដូច​គ្នា​ដើម្បី​រកជំនួយនិង​គំនិត​ផ្សេងៗ៖ ជាទូ​ទៅ​ក្រោយពីការ​ពិភាក្សាអ្នក​នឹង​រកឃើញ​ថា អ្នក​មាន​តួនាទី​ពាំនាំនូវ​សារដែល​គ្រោតគ្រាត​ទៅកាន់​បុគ្គលិក​ថ្នាក់ក្រោម។ អ្នក​ត្រូវ​ទទួល​ស្គាល់ថា បើបុគ្គលិក​ខឹង​ គឺ​គេ​ខឹ​ង​នឹង​សារ​នោះ​ ហើយពួកគេ​មាន​សិទ្ធិខឹង​។​ អ្នក​ត្រូវ​ទទួលស្គាល់ថា​ពួកគេ​មានសិទ្ធិខឹង​និងមាន​ប្រតិកម្ម។

២. អ្នក​ត្រូវ​ប្រាប់ខ្លួន​ឯង​ជា​និច្ច​ថា អ្នក​មិន​មែន​ជា​អ្នក​បង្កើត​សារ​នោះ​ទេ​ អ្នក​គ្រាន់តែ​ជា​អ្នក​បញ្ចូន​សារ​។ ប្រសិន​បើ​បុគ្គលិក​អ្នក​ខឹង​ ការខឹង​នោះ​ជា​សារ​ដែល​ពួកគេ​ផ្ញើរ​ត្រលប់​ទៅ​ក្រុមហ៊ុន​វិញ​ មិន​មែន​ពួកគេ​ខឹង​នឹង​អ្នកផ្ទាល់​នោះ​ទេ។ ការ​យល់ឃើញ​បែប​នេះ នឹង​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន។

ប្រែ​សម្រួលដោយ៖ Rosmeanney team